Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​១៧៨០​នាក់​ស្លាប់ និង​របួស​៥៥៣៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ខូចខាត​ទ្រព្យសម្បត្តិ​រាប់រយ​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧

​ភ្នំពេញ​៖ មាន​មនុស្ស​ចំនួន​១៧៨០​នាក់​ស្លាប់ និង​របួស​៥៥៣៩​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​និង​បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រាប់រយ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។​បើទោះបី​កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​បានដាក់ពា​ក្យ​ស្លោក​មួយ​ថា ​៖​ ថ្ងៃនេះ​ថ្ងៃស្អែក​ កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​ ក្នុងនោះ​មាន​ពាក្យស្លោក​មួយទៀត​ស្រវឹង​កុំ​បើកបរ​ឬ​ផឹកស្រា​ត្រូវមាន​ការទទួលខុសត្រូវ​ក្ដី​ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតមាន​ដដែល​ធ្វើឱ្យ​ក្រុម​គ្រួសារ​មួយចំនួន​បាត់បង់​មេ​គ្រួសារ បាត់បង​អ្នក​ដែល​ជា​ទី​ស្រឡាញ់​ឬ​ក្លាយខ្លួន​ជា​ជនពិការ​ធ្វើឱ្យ​គ្រួសារ​បាត់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ​។​

​ក្នុង​របាយការណ៍​បានបញ្ជាក់​ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កម្ពុជា​ពេញ​១​ឆ្នាំ​២០១៧​កន្លង​មក​ទៅ​កើតឡើង​ចំនួន​៣៥៣១​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ធ្លាក់ចុះ​១៦៩​ករណី​ក្នុងនោះ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៧៨០​នាក់ កើនឡើង​៦៣​នាក់ និង​អ្នករបួស​ចំនួន​៥៥៣៩​នាក់ ធ្លាក់ចុះ​១,០៦៨​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ នេះ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​បាន​ឱ្យដឹងថា​៖​ជាក់ស្ដែង​ពេញ​១​ឆ្នាំ​២០១៧​នោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​និង​រងរបួស​នោះ​ទី​១៖ នៅ​រាជធានី​ភ្នំពេញ កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​៤៤៨​ករណី​ស្លាប់​១៦៨​នាក់ និង​របួស​៦០០​នាក់​ទី​២៖ នៅ​ខេត្ត​បន្ទាយមានជ័យ ២០៧​ករណី ស្លាប់​១០៩​នាក់ និង របួស​២៩៧​នាក់​ទី​៣៖ នៅ​ខេត្ត​បាត់ដំបង ១៨៧​ករណី ស្លាប់​៩៧​នាក់ និង​របួស​២៦៩​នាក់​ទី​៤៖ នៅ​ខេត្ត​កំពង់ចាម ១៨៧​ករី​ណ ស្លាប់​៩០​នាក់ និង​របួស​៣០៦​នាក់ ទី​៥៖ នៅ​ខេត្ត​កំពង់ឆ្នាំង ៨៣​ករណី ស្លាប់​៤៦​នាក់ និង​របួស​១៣៣​នាក់ ទី​៦៖ នៅ​ខេត្ត​កំពង់ស្ពឺ ១៥១​ករណី ស្លាប់​១២០​នាក់ និង​របួស​២៦៦​នាក់ ទី​៧៖​នៅ​ខេត្ត​កំពង់ធំ ១៨២​ករណី ស្លាប់​១២៤​នាក់ និង​របួស​២៣០​នាក់ ទី​៨៖ នៅ​ខេត្ត​កំពត ១៦៨​ករណី ស្លាប់​៨៦​នាក់ និង​របួស​២៤៦​នាក់ ទី​៩៖ នៅ​ខេត្ត​កណ្តាល ២២១​ករណី ស្លាប់​១៦០​នាក់ និង​របួស​២៩៨​នាក់​ទី​១០៖ នៅ​ខេត្ត​កោះកុង ៥៨​ករណី ស្លាប់​២៥​នាក់ និង​របួស​៩២​នាក់ ទី​១១៖ នៅ​ខេត្ត​ក្រចេះ ១៧៤​ករណី ស្លាប់​៦៨​នាក់ និង​របួស​២៧៣​នាក់ ទី​១២៖ នៅ​ខេត្ត​មណ្ឌលគិរី ៤៤​ករណី ស្លាប់​១៧​នាក់ និង​របួស​៨៨​នាក់​ទី​១៣៖ នៅ​ខេត្ត​ព្រះវិហារ ១០៨​ករណី ស្លាប់​៥៤​នាក់ និង​របួស​១៥៧​នាក់ ទី​១៤៖​នៅ​ខេត្ត​ព្រៃវែង ៩៩​ករណី ស្លាប់​៨៤​នាក់ និង​របួស​១១៤​នាក់​
​ទី​១៥៖ នៅ​ខេត្ត​ពោធិ៍សាត់ ២៤៧​ករណី ស្លាប់​៨៣​នាក់ និង​របួស​៤២៥​នាក់ ទី​១៦៖ នៅ​ខេត្ត​រតនគិរី ៧៥​ករណី ស្លាប់​៣១​នាក់ និង​របួស​១៣៧​នាក់ ទី​១៧៖ នៅ​ខេត្ត​សៀមរាប ៨៣​ករណី ស្លាប់​៦៧​នាក់ និង​របួស​១៣១​នាក់ ទី​១៨៖ នៅ​ខេត្ត​ព្រះសីហនុ ១៩៧​ករណី ស្លាប់​៧៨​នាក់ និង​របួស​២៨២​នាក់ ទី​១៩៖ នៅ​ខេត្ត​ស្ទឹងត្រែង ៩៣​ករណី ស្លាប់​៣៥​នាក់ និង​របួស​១៤៩​នាក់ ទី​២០៖​នៅ​ខេត្ត​ស្វាយរៀង ១៦១​ករណី ស្លាប់​៥៥​នាក់ និង​របួស​២៨៨​នាក់​ទី​២១៖ នៅ​ខេត្ត​តាកែវ ១១៩​ករណី ស្លាប់​៩០​នាក់ និង​របួស​៣០៨​នាក់ ទី​២២៖ នៅ​ខេត្ត​ឧត្តរមានជ័យ ៤២​ករណី ស្លាប់​១៧​នាក់ និង​របួស​៨៩​នាក់ ទី​២៣៖ នៅ​ខេត្ត​កែប ៨២​ករណី ស្លាប់​១៣​នាក់ និង​របួស​១៤៤​នាក់ ទី​២៤៖ នៅ​ខេត្ត​ប៉ៃលិន ៥៨​ករណី ស្លាប់​១៨​នាក់ និង​របួស​១១៩​នាក់ ទី​២៥៖​នៅ​ខេត្ត​ត្បូងឃ្មុំ ៥៧​ករណី ស្លាប់​៤៥​នាក់ និង​របួស​៩៨​នាក់​៕ ដោយ​៖​កូឡាប​

×