ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងការងារ បានណែនាំឲ្យសហជីពពង្រឹងបន្ថែមទៀតនូវយន្តការរបស់សហជីព រក្សាការចុះបញ្ជិកាឲ្យបានត្រឹមត្រូវ ទាំងការធ្វើរបាយការណ៍ឯកសារសមាជិក ហិរញ្ញវត្ថុ មានភាពត្រឹមត្រូវតាមវិជ្ជាជីវៈ គិតពីគុណភាព របស់សហជីពជាធំ ជាពិសេសក្រុមប្រឹក្សា សហជីពជាតិកម្ពុជា ធ្វើយ៉ាងណាពង្រឹងក្បាលដឹកនាំសហជីព ដើម្បីរក្សាបាន នូវសាមគ្គីភាពផ្ទៃក្នុងបម្រើផលប្រយោជន៍ជាតិ និងផលប្រយោជន៍កម្មករឱ្យបានល្អ។
ថ្លែងក្នុងពិធីប្តូរវេនប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅ ភោជនីដ្ឋាន ទន្លេបាសាក់២ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន មានប្រសាសន៍ថា សហជីពត្រូវដើរតួនាទីសំខាន់ ខិតខំកែ លម្អពង្រឹងក្បាលម៉ាស៊ីនដឹកនាំសហជីពរបស់ខ្លួន ធ្វើយ៉ាងម៉េចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងមិនរើសអើងរវាងគ្នា និងគ្នាជាពិសេសដឹកនាំការងារមានការគាំទ្រ ពីថ្នាក់ក្រោម។ ទាក់ទងនឹងសាមគ្គីភាពអន្តរជាតិ សហជីពជាតិកម្ពុជាក៏ត្រូវយកចិត្តទុក ដាក់ផងដែរធ្វើយ៉ាង ម៉េចផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងសហជីពធំៗខាងក្រៅប្រទេស ដើម្បីការ ពារនូវបុព្វហេតុផ្សេងៗទាក់ទងនឹង ការមួលបង្កាច់ ឬយុទ្ធនាការ ដែលបំផ្លាញផលប្រយោជន៍ ជាតិ ផលប្រយោជន៍កម្មករ ក៏ដូចជាការងារកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍សមត្ថភាពផ្សេងៗទៀតក្នុងភាពជាដៃគូក្របខណ្ឌទ្វេភាគីតំបន់ និងពិភពលោក៕ ដោយ៖បញ្ញាស័ក្តិ