Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​បញ្ចប់​តំណែង​លោក​សេរី​កុសល ពី​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន ដោយ​ដាក់​លោក លី ធុជ ជំនួស​កន្លែង​លោក សេរី កុសល​

​ភ្នំពេញ​៖ ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨​នេះ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង និង​តែងតាំង​មុខតំណែង​ថ្មី ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន នៅ​អាជ្ញាធរ​មីន​កម្ពុជា​។​

​យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់ បញ្ចប់​មុខងារ​លោក សេរី កុសល ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ពី​អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដោយ​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។ បញ្ចប់​មុខងារ លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ពី​អនុប្រធាន​ទី​២ និង​ពី​អគ្គលេខាធិការ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ហើយ​ត្រូវ​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​ស្ថាប័ន​នេះ​វិញ​។ បញ្ចប់​តំណែង​លោក ព្រំ សុភមង្គល ពី​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​តែងតាំង​ជា​អគ្គលេខាធិការ អាជ្ញាធរ​មីន​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​បញ្ចប់​តំណែង លោក ទេព កល្យាណ ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​តែងតាំង​ជា​អគ្គលេខាធិការរង នៃ​ស្ថាប័ន​មួយ​នេះ ដោយមាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​

​ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ បញ្ចប់​តំណែង​លោក ប្រាក់ សុខ​យូ ពី​អគ្គលេខាធិការរង​ប្រចាំការ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ហើយ​តែងតាំង​ទៅជា​ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ បញ្ចប់​តំណែង​លោក ទូច ភាព ពី​អគ្គលេខាធិការរង អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​តែងតាំង​ជាទី​ប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​

​ព្រះមហាក្សត្រ ក៏បាន​ត្រាស់បង្គាប់​ដល់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់​ពីថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។​

​ពាក់ព័ន្ធ​ការបញ្ចប់​មុខតំណែង​នេះ លោក​ទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ ថា គឺជា​ការកែសម្រួល​មុខងារ​ភារកិច្ច​ធម្មតា ដោយ​លោក​នឹងត្រូវ​រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅ​ស្ថាប័ន​ផ្សេង គឺ​នៅ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×