Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ផ្តល់លុយជិត៤០លានដុល្លារទៀតបន្ថែមលើជំនួយរបស់ចិនជួយវិស័យយោធា ដើម្បីទិញសព្វាវុធពីរដ្ឋាភិបាលទីក្រុងប៉េកាំង ពង្រឹងវិស័យកងទ័ពកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​​ថា កម្ពុជា​គ្រោង​បញ្ជា​ទិញ​​សព្វា​វុធ​​បន្ថែម​ទៀត​ពី​ប្រ​ទេស​ចិន ដើម្បី​បំពាក់​ដល់​​ក​ង​ទ័ព។ សម្តេចថា ការដែលទិញអាវុធស៊េរីថ្មីទំនើបៗនេះ ដើម្បីយកមកផ្លាស់ប្តូរ​​​អាវុ​ធ​ចាស់​ៗ ដែលកម្ពុជាប្រើប្រាស់យូរមកហើយ។​

នៅ​ក្នុង​​ពិធី​​ពិនិត្យ​ការដ្ឋាន​សំណង់​ពហុ​​កី​ឡដ្ឋាន​ជាតិ​មរតក​​តេ​ជោ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោ​យច​ង្វា នៅ​ព្រឹក​ថ្ងៃ​ទី២៩ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ​នាយករដ្ឋ​មន្ត្រី បានថ្លែង​ថា សម្តេចបាន​​បង្កើន​​កញ្ចប់​ថវិកា ៤០​លាន​​ដុល្លារ​បន្ថែម​ទៀ​ត ទៅ​ដល់​​ក្រសួ​ង​ការពារ​ជា​តិ សម្រាប់​បញ្ជា​ទិញ​ស​ព្វាវុ​ធ​ទំនើបៗពី​​ប្រទេស​​ចិន សម្រាប់​បំពាក់​ឲ្យ​​ក​ង​ទ័ព​​ក​ម្ពុជា។ “កាំភ្លើងនៅ​កម្ពុជា​ វាចាស់ៗបន្តិ​ចហើយ អ៊ីចឹង ខ្ញុំ​ឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត​ យ​កមកស្តុកទុកបំ​ពាក់ ដោះអាចាស់ប​ញ្ចេញ​អាថ្មី ​យកអាចាស់មកជួស​ជុ​ល តើប្រទេសមួយអត់កាំភ្លើ​ង​យ៉ាងម៉េ​ច”។ សម្តេចតេជោ បញ្ជាក់បន្ថែមបែបនេះ។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ទៀតថា​ បាន​​សម្រេច​​បន្ថែម​ថវិកា ៤០​លាន​ដុល្លារ​​នេះ ទៅ​លើ​កញ្ចប់​​ថវិកា ២៩០​​លាន​ដុល្លារ លើជំនួ​យរប​ស់ចិន ដែលបា​នជួយ​ឧបត្ថម្ភលើវិស័យយោធារបស់់កម្ពុជានា​ពេលក​ន្លងមក ដើម្បីទិញសព្វាវុធ​ពីចិ​ន យកមកពង្រឹងស​មត្ថភាពកងទ័ពរបស់​កម្ពុ​ជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា អាវុធ​ដែលបញ្ជាទិញទាំងនោះបានជិតមក​ដល់​កម្ពុជា​ហើយ។ ថវិកាទិញសព្វាវុធថ្មីជិត​៤០លានដុល្លារអាមេរិក​នេះ គឺបន្ថែមលើទឹកប្រាក់ជំនួយ​ពីចិ​ន ដែលបានជួយលើវិស័យ​យោធា​កម្ពុជា​នាពេល​កន្លង​មក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំចង់​ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំ​មាន​ខ្លាចអី មកដល់កំពង់សោ​ម អ្នកឯងមើលក៏មើល​ទៅ ​ឃើញក៏​ឃើញ​ទៅ វាមានស្អី​ ប្រទេសណាគ្មានកាំ​ភ្លើង​នៅលើ​លោកនេះ​តើប្រទេស​ណាអ​ត់កាំភ្លើ​ង?”៕ដោយ៖កូឡាប

×