ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារមិនបានដូចចិត្ត ត្រូវបង្កើនកិច្ចសហការជាមួយអ្នករួមការងារទើបសង្ឃឹមដោះស្រាយការងារបានរលូន។ ថ្ងៃនេះពុំល្អសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា ត្រូវបន្ថែមភាពរ៉ូមែនទិកឲ្យមនោសញ្ចេតនាកាន់តែមានភាពផ្អែមល្ហែមជ្រាលជ្រៅ។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារមានការប្រែប្រួល ហានិភ័យច្រើន ត្រូវនឹងនរដោះស្រាយចៀសវាឆេវឆាវធ្វើឲ្យគ្រប់យ៉ាងប្រែជាស្មុគស្មាញជាង។ ពុំមានឱកាសជួបលាភ ល្អបំផុតគួរប្រឹងប្រែងធ្វើកិច្ចការដែលមានស្រាប់។ មនោសញ្ចេតនានឹងមានការឈ្លោះប្រកែក ប្រទាញប្រទង់។ ទិសនាំលាភទិសជើង តំណមទិសនិរតី។ ពណនាំសំណាង ពណ៌ខៀវ។ អ្នកយកអាសារឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ រាសីរបស់អ្នកកំពុងឡើងខ្ពស់ ការងារគ្រប់យ៉ាងប្រព្រឹត្តទៅដោយងាយស្រួល ទិន្នផលការងារខ្ពស់។ ថ្ងៃនេះបើជាអ្នករកស៊ីជួញដូរ និងរកចំណេញបានច្រើនសន្ធឹក។ មនោសញ្ចេតនា អ្នកនៅលីវនឹងមានឱកាសបានជួបមនុស្សដែលមាននិស្ស័យនឹងគ្នា។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារមានរំខានបន្តិចបន្តួច ធ្វើឲ្យអ្នកពិបាកប្រមូលផ្តុំធ្វើការ។ ថ្ងៃនេះមិនត្រូវប្រថុយប្រថាន វិនិយោគព្រោះអាចប្រឈមនឹងការខាតបង់ធំ។ មនោសញ្ចេតនា មានរឿងអ្វីមិនត្រូវលាក់ទុកក្នុងចិត្ត គួរចែករំលែកជាមួយមនុស្សដែលខ្លួនស្រឡាញ់ ក៏ជាវិធីជួយឲ្យអ្នកទាំង២ យល់ និងកៀកគ្នាជាង។ ទិសនាំលាភទិសខាងជើង តំណមទិសកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកច្រើន ទាល់ច្រកពុំទាន់រកឃើញដំណោះស្រាយ ធ្វើឲ្យអ្នកតានតឹង នឿយណាយ។ ថ្ងៃនេះមិនសមស្របសម្រាប់វិនិយោគ គួរប្រមូលផ្តុំធ្វើឲ្យល្អកិច្ចការរបស់ខ្លួន។ មនោសញ្ចេតនា ពិបាកបញ្ចៀសបានការអាក់អន់ចិត្ត ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ ការងារគ្រប់យ៉ាងរីកចម្រើនល្អប្រសើរ ផែនការទាំងឡាយសុទ្ធតែសម្រេចយ៉ាងរលូនត្រូវតាមគម្រោងការ។ ពុំមានឱកាសវិនិយោគ ចំណូលមានជាធម្មតា។ មនោសញ្ចេតនា ប្រសិនមានចិត្តលើដៃគូ ត្រូវហ៊ានប្រាប់ឲ្យគេដឹង។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ លទ្ធភាពក្តាប់ឱកាសល្អ ខួរក្បាលភ្លឺស្វាងធ្វើការសម្រេចរឿងអ្វីក៏ត្រឹមត្រូវ។ ព្យាយាមជួបជុំមិត្តភក្តិសំណាងល្អ នឹងមកដល់។ មនោសញ្ចេតនាកក់ក្តៅ សុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារជួបប្រទះការលំបាក សម្ពាធច្រើនធ្វើឲ្យអ្នកនឿយហត់ ត្រូវនឹងនរ សុទិដ្ឋិនិយមប្រឈមមុខ ចៀសវាងឆេវឆាវ នឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរជាង។ ត្រូវចេះសន្សំសំចៃ កុំចាយលើសចំណូល។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត ត្រូវខំប្រឹងរក្សាទំនាក់ទំនងនេះ។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ កុំបង្កើនសម្ពាធឲ្យខ្លួនឯង ត្រូវតាំងស្មារតីប្រមូលផ្តុំ ក្នុងការងារអ្នកនឹងជំនះបានគ្រប់ឧបសគ្គ។ ថ្ងៃនេះមានលាភចូលដល់ផ្ទះ។ មនោសញ្ចេតនា ត្រូវចេះទប់អារម្មណ៍ ចៀសវាងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តគូស្នេហ៍។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារ អាស្រ័យដោយស្មារតីធ្វើការល្អ ម្ចាស់ការសកម្ម ហេតុនេះអ្នកនឹងទទួលបានលទ្ធផលមួយគួរឲ្យកោតសរសើរ។ លុយកាក់រកបានច្រើន តែដោយសារចំណាយមិនសមស្រប ហេតុនេះត្រូវខ្វះខាតជាប្រចាំ។ មនោសញ្ចេតនា អ្នកនៅលីវនឹងមានឱកាសបានជួបគូព្រេង តែអ្នកមានគ្រួសារបែរជាមានរឿងរកាំរកូសនឹងគ្នាបន្តិច។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារមានឧបសគ្គច្រើន ដោះស្រាយមិនរួច ត្រូវអត់ធ្មត់ប្រឈម កុំទាន់ចុះចាញ់។ ថ្ងៃនេះមានរឿង ត្រូវចាយប្រាក់ច្រើន។ មនោសញ្ចេតនា ត្រូវលៃពេលវេលានៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ឲ្យបានច្រើន ទើបមនោសញ្ចេតនា រីកចម្រើនល្អ។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសល្អមកដល់ អាចពង្រីកបានសមត្ថភាពរបស់ខ្លួន កុំឲ្យខកខាន។ ថ្ងៃនេះជាថ្ងៃជោគជ័យមួយសម្រាប់អ្នកធ្វើជំនួញជួញដូរ។ មនោសញ្ចេតនាផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕