Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រៀបចំ​ដែនដី មាន​ផ្តល់​សេវាសាធារណៈ​ច្រើនជាងគេ មាន​៣៩៣​សេវា ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​លើ​វិស័យ​ដីធ្លី និង​សុរិយោដី​

​លោក​ជា សុផារ៉ា បាន​អះអាងថា ក្នុងចំណោម​ក្រសួង​ទាំងអស់​នៅ​ទូទាំងប្រទេស គឺ​ក្រសួង​រៀបចំ​ដែនដី មាន​ផ្តល់​សេវាសាធារណៈ​ច្រើនជាងគេ ក្នុងនោះ​មាន​៣៩៣​សេវា ដែល​សុទ្ធសឹងតែ​ពាក់ព័ន្ធ​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​លើ​វិស័យ​ដីធ្លី និង​សុរិយោដី ហើយ​នាពេលខាងមុខ នឹងមាន​ការផ្តល់សេវា​កាន់តែច្រើន​ជាងនេះទៀត គឺ​នៅពេលដែល​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ ជំនឿ​ជឿជាក់​របស់​អ្នកវិនិយោគ​ក្នុងការ​មក​បណ្តាក់ទុន​កាន់តែច្រើន​នោះ ទី​ផ្សារលើ​វិស័យ​សំណង់ និង​ដីធ្លី គឺ​កាន់តែ​មានតម្លៃ​ខ្ពស់ ។

​នា​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ការផ្តល់សេវា​សុរិយោដី និង​សំណង់ ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី ខេត្ត ទាំងអស់ នៅ​ទីស្តីការក្រសួង ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រៀបចំ​ដំណើរការ​ទៅមុខ សម្រាប់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាន់តែ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​រៀបចំ​ដំណើរការ​របស់ខ្លួន​នៅតាម​បណ្តា រាជធានី ខេត្ត សំដៅ​ឱ្យ​ការផ្តល់សេវា ជាមួយ​មុខសញ្ញា​ចំនួន​២ គឺ​បញ្ហា​សុរិយោដី សំណង់ និង​ពាក់ព័ន្ធ​ជាមួយ​ការគ្រប់គ្រង​មន្ត្រីរាជការ​ផងដែរ ។ លោក បាន​លើកឡើងថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ក្រសួង​ដែលមាន​ផ្តល់​សេវាសាធារណៈ​ច្រើនជាងគេ ក្នុងនោះ​មាន​៣៩៣​សេវា ដែល​សុទ្ធសឹងតែ​ពាក់ព័ន្ធ​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​លើ​វិស័យ​ដីធ្លី និង​សុរិយោដី ហើយ​នាពេលខាងមុខ នឹងមាន​ការផ្តល់សេវា​កាន់តែច្រើន​ជាងនេះទៀត គឺ​នៅពេលដែល​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ ជំនឿ​ជឿជាក់​របស់​អ្នកវិនិយោគ​ក្នុងការ​មក​បណ្តាក់ទុន​កាន់តែច្រើន​នោះ ទី​ផ្សារលើ​វិស័យ​សំណង់ និង​ដីធ្លី គឺ​កាន់តែ​មានតម្លៃ​ខ្ពស់ ។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា​នៅក្នុង​គោលដៅ​ដំបូង មន្ត្រី​ទាំងអស់​ត្រូវ​គិតគូរ​អំពី​ទំរង់​ដំណើរការ​របស់ខ្លួន​ក្នុង​ការផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស និង​ទាន់ពេលវេលា ដើម្បី​បញ្ជៀ​ស​ផុតពី​ការទិទៀន របស់​សាធារណៈមតិ ។ ចំពោះ​ការបង់​កម្រៃ​សេវា​សម្រាប់​ដំណើរការ គឺ​កម្រៃ​សេវា​នេះ​ជា​សេវា​ផ្លូវការ តាម​ប្រកាស​អន្តរក្រសួង​ដែលជា​គោលការណ៍ ត្រូវ​ផ្សព្វផ្សាយ ។ ប្រាក់ចំណូល​នេះ​ជា​ប្រាក់ចំណូល​ផ្លូវការ ក្រៅពីនេះ ប្រាក់ចំណូល​មិន​ផ្លូវការ គឺជា​ហានិភ័យ ជាការ​បាត់បង់​នូវ​កិត្តិយស​របស់​ស្ថាប័ន មន្ទីរ បុគ្គល​ខ្លួនឯង ក្រុមគ្រួសារ និង​ខាត់​បង់​នូវ​អ្វីៗ​ទាំងអស់ ដូច្នេះ ឯកឧត្តម បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ធ្វើយ៉ាងណា កុំ​ឱ្យមាន​បញ្ហា​កើតឡើង​ដូច​ករណី​នៅ​ខេត្តពោធិសាត់ ដែល​ចាត់ទុកថា​ជា​ភាពអាម៉ាស់​មួយ​ដ៏​ធំ​សម្រាប់​ស្ថាប័ន ។ ចំណែកឯ ការផ្តល់សេវា​លើ​វិស័យ​សំណង់ គឺ​ចាត់ទុកថា​ជា​បញ្ហា​ស្មុគស្មាញ​មួយ ដូច្នេះ​សូមឱ្យ​មន្ត្រី​ជំនាញ​រៀបចំ​ជួយ​លើ​បញ្ហា​សំណង់​នៅពេលដែល​ប្រជាពលរដ្ឋ​មាន​តម្រូវការ​ក្នុងការ​សាងសង់ កុំ​ធ្វេសប្រហែស ឫ​ព្រងើយកន្តើយ​លើ​ការត្រួតពិនិត្យ​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ធ្វើយ៉ាងណា​ត្រូវបំពេញ​តួនាទី​របស់ខ្លួន ឱ្យ​សាក​សមជា​មន្ត្រី​ជំនាញ និង​កែសម្រួល​រាល់​ចំណុច​ខ្លះ​ខាត់​រៀងៗ​ខ្លួន ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ បំ​រើប​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និង​ស្របតាម​ច្បាប់​ជា​ធរមាន ។ ចំពោះ​ការផ្តល់សេវា​លើ​វិស័យ​លើ​វិស័យ​សំណង់​នេះ រាល់​កិច្ចការ​ទាំងអស់ មន្ត្រី​ត្រូវ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ។ ម្ចាស់​សំណង់​តម្រូវឱ្យមាន​ក្រុមហ៊ុន​មើល​ការ​សំណង់​នៅ​ការដ្ឋាន ដើម្បីឱ្យ​ក្រុមហ៊ុន​នេះ​ទទួលខុសត្រូវ​រាល់ពេល​មាន​ហានិភ័យ​ណាមួយ​កើតឡើង ។ មន្ត្រី​ពាំ​ក់​ព័ន្ធ​ត្រូវ​ពង្រឹង​គោលការណ៍​នេះ ដើម្បីឱ្យ​ក្រុមហ៊ុន​មើល​ការ​សំណង់​នោះ​មើល​ការខុសត្រូវ​ពី​ស្តង់​កា​សុវត្ថិភាព និង​គុណភាព​សំណង់ ។ ដោយឡែក​មន្ត្រី​ជំនាញ ត្រូវ​ជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​គម្រោង​សាងសង់ និង​ក្រុមហ៊ុន​សាងសង់​ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ដឹង និង​ចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់ ងាយស្រួល​ក្នុងការ​គ្រប់គ្រង នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។ ចំពោះ​បញ្ហា​ចុះបញ្ជី​ដីធ្លី​និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​គឺ​សូមឱ្យ​មន្ត្រី​ទាំងអស់ ជំរុញ​ការងារ​ចុះបញ្ជី​ដីធ្លី​នេះ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស កុំ​មានការ​ធ្វែ​ស​ប្រហែស ឫ​យឺតយ៉ាវ​ក្នុងការ​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យបាន​ចប់សព្វគ្រប់​តាម​ផែនការ​ដែល​បានកំណត់ ។ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្ថែមថា លោក មានបំណង​ចង់ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្លាយជា​ក្រសួង​ដែល​ទទួលបាន​ទំនុកចិត្ត ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ ដូច្នេះ លោក​បានស្នើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ក្រោម​ឱវាទ​ក្រសួង ធ្វើយ៉ាងណា​កុំឱ្យ​ប៉ះពាល់​កិត្តិយស​ស្ថាប័ន​នេះ និង​រួមគ្នា​ជំរុញ​ការងារ​ទៅមុខទៀត​ឱ្យ​កាន់តែ​ល្អប្រសើរ ក្នុង​ការផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ ៕​ ដោយ​៖​កូ​ឡាប​

×