បុរសសញ្ជាតិចិនម្នាក់ ទើបត្រូវចាប់ខ្លួនក្រោយពេលភ្នាក់ងារសន្តិសុខ នៅស្ថានីយ៍រថភ្លើង បានរកឃើញពស់វែក ៥០ក្បាល ក្នុងវ៉ាលីសរបស់គាត់ កាលពីថ្ងៃទី ១ ខែតុលា ។
ប្រភពពីសារព័ត៌មានចិន បុរសនោះបានសារភាពថា ខ្លួនទិញពស់ទាំងនេះលើខេត្ត ហ្សីជៀង ហើយយកវាទៅក្រុងក្វាងចូវដើម្បីធ្វើស្រាពស់វែក ។
ស្រាពស់ត្រូវបានប្រើប្រាស់ ប្រៀបដូចជាឱសថប៉ូស ក្នុងវេជ្ជសាស្ត្របុរាណចិន ច្រើនពាន់ឆ្នាំមកនេះ ហើយបច្ចុប្បន្នក៏កំពុងពេញនិយមដែរ ។
អ្នកដំណើរវ័យ ៥០ឆ្នាំនេះ និយាយថា គាត់បានទិញពស់វែក ៤kg នៅហ្សីជៀង ព្រោះមិត្តភក្តិប្រាប់ថា ពស់នៅទីនេះវាថោក ។
បុរសរូបនេះសារភាពថា យកវាទៅធ្វើស្រាថ្នាំ
នៅស្ថានីយ៍រថភ្លើងភ្នាក់ងារសន្តិសុខ មានការមន្ទិលសង្ស័យ ព្រោះស្កែនទៅឃើញមានសត្វរវីមរវៀមពេញវ៉ាលីសនោះ ។ ពួកគេសំណូមពរឲ្យបើកវ៉ាលីសក៏ឃើញសុទ្ធតែពស់ ប៉ុន្តែគេបានច្រកវាក្នុងថង់១ចងមាត់ជាប់ ។
ពស់វែក៥០ក្បាល បានត្រឹមរឹបអូសបញ្ជូនឲ្យខាងសត្វព្រៃ។ តាមរយៈការធ្វើពិសោធន៍ ដឹងថាពស់វែកទាំងនេះ ពុំមែនជាពស់ចិញ្ចឹមទេ តែត្រូវបានចាប់ពីតំបន់ព្រៃភ្នំមក។
នៅចិនការទិញលក់ពស់ព្រៃភ្នំ រហោស្ថានគឺល្មើសច្បាប់ ហើយអាចជាប់ពន្ធនាគារទេ ។ ពេលនេះគេបានឃាត់ខ្លួនបុរស… “ស្រាពស់វែក”ហើយ ៕