Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ចាញ់បោក ​ប្រាក់​រាប់​ម៉ឺន​ដុល្លា​រ ពី​ក្រុមហ៊ុន​ EBC ពលរដ្ឋ​រងគ្រោះ​ទៅប្តឹង​នៅ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បន្ថែម​

បន្ទាយមានជ័យ ៖ ករណី​ចាញ់បោក​ប្រាក់​រាប់​ម៉ឺន​ដុល្លា​ពី​ក្រុមហ៊ុន EBC ពលរដ្ឋ​រងគ្រោះ​ទៅប្តឹង​នៅ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បន្ថែម ។​

មន្ត្រីនគរបាល​ជំនាញ​ព្រហ្មទ័ណ្ឌ​កម្រឹត​ស្រាល​អោយដឹង​ថ្ងៃ​ទី​៤​មករា​ឆ្នាំ​២០១៨ ថា​: ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​មក​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​EBC នៅ​នគរបាល​ជំនាញ​នា​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ ។​នេះ​ជា​រឿង​ចាស់​ដែល ពលរដ្ឋ​រងគ្រោះ​ធ្លាប់​តវ៉ា សុំ​អន្តរាគមន៍​ដល់​ថ្នាក់​កំពូលៗ​ជាតិ​រួចហើយ​។

តែ​ករណី​នេះ​ដូចជា​ពិភាល់​ជាង​រឿង​ផ្សេងទៀត ដោយ​លេចមុខ​ក្រុម​កា​ងារ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញមុខ​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​ទទួល​យក​បណ្តឹង​ដើម្បី​បំពេញ​ឯកសារ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។​
ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យដឹងថាៈ​ពួកគាត់​បាន​ចាញ់បោក​ក្រុមហ៊ុន EBC នៅ​អំឡុង ឆ្នាំ​២០១៤ មក​ម្លេះ ពួកគាត់​ជា​ច្រើន​បាន​យក​ប្រាក់​ចាប់ពី​៤​ពាន់​ដូល្លា​រហូត​ទៅដល់​២​ម៉ឺន​ដុល្លា ដើម្បី​វិយោគ​ជាមួយ​ក្រុមហ៊ុន​អ៊ី​ប៊ីស៊ី​(EBC) ដោយ​បាន​កិច្ចសន្យា​ចែ​ល​ភាគលាភ​ថា​នឹង​ទទួលបាន​អត្រា​ការប្រាក់​ក្នុង​១០​ភាគរយ​ក្នុង​១​ខែៗ​។​

ហើយ​ការ​ការចាញ់បោក​ក្រុមហ៊ុន​នេះ ដោយសារតែ​ពលរដ្ឋ​រងគ្រោះ​បានឃើញ​ថា ក្រុមហ៊ុន​នេះ​ត្រូវ​គេ​អះអាង​ថា​ជា​ក្រុមហ៊ុន​ស្របច្បាប់ និង​ជួយ​ប្រជាពលរដ្ឋ​កាត់បន្ថយ​ភាបក្រីក្រ​។​

ម្យ៉ាង​ពួក​ខ្លួន​រងគ្រោះ​ក៏​មាន​មហិច្ឆតា​លោភលន់ ចង់​បាន​ប្រាក់​ចំណេញ​ផងដែរ ហើយក៏​មិន​សូវ​បាន​ស្រាវជ្រាវ​និង​ពិគ្រោះ​យោបល់​នឹង​អ្នក​ផ្សេង​ដែរ​ព្រោះ​ខ្លាច​កាត់លាភ ។

ពលរដ្ឋ​ដែល​ទុក​ខ្លួនឯង​ថា​រងគ្រោះ​បាន​និយាយ​បន្តថា​៖ នៅ​ពេល​ពួកគាត់​ដាក់​បញ្ញើ​ប្រាក់​ជាមួយ​ក្រុមហ៊ុន​បាន​២​ទៅ​៣​ខែ គឺ​ខាង​ក្រុមហ៊ុន​ឱ្យ​អត្រា​ការប្រាក់​១០​ភាគ​នោះ​មែន​។​បន្ទាប់​មក​ក្រុមហ៊ុន​ក៏​រត់​បាត់​ទៅ ។​ហើយ​ពេល​ទៅរក​បើក​ការប្រាក់​ថ្មី ទើប​ដឹង​បើក​មិនបាន​បើកប្រាក់ ហើយ​មនុស្ស​របស់​ក្រុមហ៊ុន​នេះ​បាន​រត់​បាត់​ស្រមោល​ហើយ​។​

ការចាញ់បោក​ក្រុមហ៊ុន​នេះ ពលរដ្ឋ​មួយចំនួន​បានដាក់​ប្លង់ដី​ផ្ទះ ប្លង់​ដី​ស្រែ​ចំការ ទៅ​ខ្ចី​លុយ​ពី​ធនាគារ​ឬ​ម្ចាស់បំណុល​ដើម្បី​បាន​ប្រាក់​យក​ប្រាក់​ទៅ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​EBC ។

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក លីវ សុ​វណ្ណា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បានឱ្យដឹងថា ក្រោយពី​កើតមាន​ករណី​ផ្ទុះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​EBC ហើយ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​នាំគ្នា​ប្តឹង​ទៅ​រដ្ឋសភា និង​ព្រឹទ្ធសភា ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ពួកគាត់ រួចហើយ​។​

រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្កើត​គណៈកម្មកា​រ​ចម្រុះ​អន្តរក្រសួង រួមា​នៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ទៅលើ​បញ្ហា​នេះ​។​ក្នុងនោះ​ក៏​បាន​ចាត់តាំង​ក្រុម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទទួល​ពាក្យ​ប្តឹង​ពី​ប្រជាពលរដ្ឋ ក្នុង​ការសម្រួល​តាមផ្លូវ​ច្បាប់​របស់​តុលាការ​។​

លោក​បញ្ជាក់​ឱ្យដឹង​ទៀត​ថា រហូតមកដល់​ពេលនេះ​ក្រុម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​១១​ខេត្ត​​ក្រុង មាន​សរុប​ជាង​៧០០​នាក់​ហើយ ។​

មន្ត្រីនគរបាល​ជំនាញ​ខ្លះ​មាន​ការសោកស្តាយ​ដោយសារ ពលរដ្ឋ​រងគ្រោះ​ទាំងនេះ បាន​ទៅ​ចងការ​ប្រាក់​ពី​កន្លែង​មួយ ដើម្បី​យកទៅ​ដាក់​ចងការ​នឹង​កន្លែង​ថ្មី​នេះ ។​ទង្វើ​នេះ មុន​ខុស​មិន​ខុស​អី​ទេ គ្រាន់តែ​ជា​ការ​លោភលន់​ឥត​ពិចារណា​ប៉ុណ្ណោះ​៕ ដោយ ៖ បន្ទាយ​

×