នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងចម្ការស្វាយចន្ទីដែលមានទីតាំងស្ថិតនៅ ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកំចាត់មីនទី៥ ប្រភេទគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២ គ្រាប់បែក ហេីយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់ អាចបង្កគ្រោះថ្នាក់។ ស្ថានភាពរណ្តៅដែលរកឃើញគ្រាប់បែកចង្កោមនេះមានជម្រៅកប់ដីប្រហែលមួយម៉ែត្រ។ នេះបើតាមការឲ្យដឹងពីឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ តាមរយៈបណ្ដាញសង្គមផ្លូវការ។
សូមជម្រាបរំលឹកជូនបន្ថែមថា នៅក្នុងព្រះរាជាណាចក្រដ៍កំសត់នេះត្រូវរងការទម្លាក់គ្រាប់បែកចង្កោមមានចំនួនជិត៣០លានគ្រាប់បែក ប្រេីពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ មានការវាយប្រហារចំនួនជាង១០.០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស។
ឯកឧត្តមអគ្គនាយក ក៏បានអរគុណម្ចាស់ចម្ការស្វាយចន្ទី ដែលបានផ្តល់ការសហការយ៉ាងពេញលេញជាមួយក្រុមជំនាញ ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះគ្មានសុវត្ថិភាពក្នុងការដោះបន្សាបនិងដឹកជញ្ជូនឡេីយ ដូចនេះមានតែវិធានការកម្ទេចចោលនៅហ្នឹងកន្កែងតែម្តង ការកម្ទេចនៅហ្នឹងកន្លែងនេះបានបង្កប៉ះពាល់ដេីមស្វាយចន្ទីមួយចំនួនដែរ តែម្ចាស់ចម្ការនឹងមានសេចក្តីសុខសុវត្ថិភាពផុតពីគ្រោះភ័យនៃគ្រាប់បែកចង្កោមទាំងនេះជារៀងរហូត៕រក្សាសិទ្ធដោយ៖សុទ្ធលី


















