Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីថៃជាប់ Guiness «មានរោមច្រើនបំផុតពិភពលោក» ឥឡូវនេះ មុខលែងមានរោមទៀតហើយ តែបានដឹងគួរឲ្យអាណិត

​នារី​ថៃ​ម្នាក់​ដែលជា​ប់​ក្នុង​កំណត់ត្រា Guiness ជា «​ក្មេងស្រី​មាន​រោម​ច្រើន​បំផុត​ពិភពលោក​» កាលពី​ឆ្នាំ​២០១០ នោះ ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​មិនគួរ​ឲ្យ​ជឿ បន្ទាប់ពី​នាង​បាន​បង្ហោះ​រូបថត​ថ្មីៗ​មួយចំនួន​បង្ហាញថា សក់​ក្រាស់ឃ្មឹក​រុំ​ព័ទ្ធ​ផ្ទៃមុខ​របស់​នាង ឥឡូវនេះ លែងមានទៀតហើយ ។​

​នាង Supatra “Natty” Susuphan អាយុ ១៧ ឆ្នាំ មកពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ពីមុន​មាន​រោម​ក្រាស់​ដុះ​ពាសពេញ​ផ្ទៃមុខ រហូត​ជាប់​ក្នុង​កំណត់ត្រា Guiness បានបង្ហាញ​ឲ្យ​ឃើញ​មុខ​របស់​នាង​ល្អ​ស្អាត (​លែងមាន​រោម​) នៅលើ​បណ្តាញ​សង្គម ដោយ​អម​ជាមួយ​រូបថត​ស្វ៊ី​តៗ​ច្រើន​សន្លឹក​ជាមួយ​ស្វាមី​ដំបូង​របស់​នាង ។​

​នាង​ត្រូវបាន​គេ​ដឹងថា បាន​រង​ទទួល​ជំងឺ​ដ៏​កម្រ​មួយ​មានឈ្មោះ Ambras Syndrome ដែល​ក៏ត្រូវ​បានដឹងថា​ជា Werewolf Syndrome -​ដែលជា​ជំងឺ​មួយ​ធ្វើ​ឲ្យ​នាង​ដុះ​រោម​ច្រើន​លើសលប់​នៅលើ​រាងកាយ ។

Natty ឲ្យ​ដឹងថា កាលពី​នៅ​ក្មេង នាង​ធ្លាប់​ព្យាបាល​តាមរយៈ​ការបាញ់​ឡាស៊ែរ​ផងដែរ ប៉ុន្តែ ពុំបាន​បាត់​ឡើយ ព្រោះ​ពួកវា​នៅតែ​ដុះ​មកវិញ​ដដែល ។ ហើយ​ទាក់ទង​នឹង​មុខ​របស់​នាង​លែងមាន​រោម​នេះ នាង​បាន​បង្ហើប​ឲ្យ​ដឹងថា តាមពិតទៅ គឺ​ដោយសារតែ​នាង​បានចាប់ផ្តើម​ទម្លាប់​កោរ​វា​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា ឥឡូវនេះ នាង​បាន​រកឃើញ​សុភមង្គល ជាមួយ​ប្តី​ជាទី​ស្រលាញ់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បន្ទាប់ពី​នាង​បាន​ផុស​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​បង​មិនមែន​ត្រឹមតែ​ជាម​នុស្ស​ដំបូង​របស់​អូន​ទេ តែ​បង​ក៏​ជាម​នុស្ស​ជាទី​ស្រលាញ់​ម្នាក់​នៅក្នុង​មួយជីវិត​របស់​អូន​» ៕​

×