Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា!! ភ្ញៀវទេសចរជាច្រើនមកលេងបុណ្យភូមិមានជើង និង ចូលរួមភ្លក់ និង លេងល្បែងប្រជាប្រិយ របស់ជនជាតិដើមភាគតិច

ថ្ងៃទីពីរ! នៃមហោស្រពបុណ្យភូមិមានជើង វត្តមានភ្ញៀវទេសចរជាច្រើនរួមទាំងជនជាតិបរទេស បានចូលមកទស្សនានូវវប្បធម៌ប្រពៃណី ម្ហូបអាហារ និង ការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ដែលរៀបចំឡើងនៅជើងភ្នំដោះក្រមុំ។ រយ:ពេលពេញមួយថ្ងៃនេះ អ្នកចូលទស្សនាបានទស្សនាការលេងតន្រ្តីរបស់ជនជាតិដើមភាគតិច ល្បែងកំសាន្ត ដូចជាការដើរលើបំពង់ឬស្សី ព្រមទាំងបទបង្ហាញពីការចម្អិនសម្លព្រោង និង ពិធីកាប់ក្របីផឹកស្រ រហូតដល់ជាង ៣០០០នាក់។

តាមរយ:បុណ្យភូមិមានជើង ភ្ញៀវទេសចរក៏បានទៅកម្សាន្តនៅកន្លែងទេសចរណ៍នានា ដែលបានរៀបចំដូចជាកម្សាន្ត នៅទឹកជ្រោះប៊ូស្រាដែលជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តមណ្ឌលគិរី និង​ទស្សនាថ្ងៃលិច ពីភ្នំដោះ​ក្រមុំផងដែរ។

រាត្រីដ៏អស្ចារ្យនាថ្ងៃទីមួយនេះក៏មានការប្រគំតន្រ្តីសម័យដើម្បីអបអរសាទទិវាកុមារពិភពលោកផងដែរ។ ការប្រគំ តន្រ្តីសម័យនេះមានការចូលរួមពិសិល្បករ សិល្បការិនីដូចជា៖ កញ្ញា ស៊ីន យូប៊ីន អ្នកនាង មីន ចេនី កញ្ញា កេសរ កញ្ញា ROXY អ្នកនាងម៉េង កែវពេជ្រចិន្តា និង អូនផ្អែម កញ្ញា រ៉េត ស៊ូហ្សាណា និង ចូលរួមពិសេសជាមួយកញ្ញា ឡូរ៉ា ម៉ម កញ្ញា ឆាឆា និង នាយ​ពាក់ ម៉ី។

លោក សកល កិត្យា សហស្ថាបនិកនៃមហោស្រពសិល្បៈបុណ្យភូមិ និង ជាអ្នកដឹកនាំមហោស្រពសិល្បៈ បុណ្យភូមិមានជើង នៅក្នុងឆ្នាំនេះបានលើកឡើងថា «ឆ្នាំនេះយើងពិតជាចង់ឃើញអ្នកស្រុកបុណ្យភូមិមានជើង មកទទួលនូវបទពិសោដន៍មួយនេះ ក៏ដូចជាមកចូលរួមស្វែងយល់ពីបងប្ងូនជនជាតិដើមភាគតិច សត្វដំរី និង​ មកទស្សនាខេត្តមណ្ឌលគិរីដែលជាតំបន់ទេសចរណ៍ធម្មជាតិ ហើយក៏ជាដង្ហើមនៃភូមិភាគឦសាន អោយបានច្រើនកុះករ។
លោកបន្តថា នាថ្ងៃទី៣នៃកម្មវិធី ពោលគឺថ្ងៃទី២៤ ខែវិច្ឆិកា មហោស្រពបុណ្យភូមិមានជើង និង មានការបង្ហាញ កម្មពិសេ​សគឺ ដំរីលេងខ្លួន ជាមាតិកាថ្មីមួួយដែលយើងចង់បង្ហាញពីសត្វដំរី នៅខេត្តមណ្ឌលគិរី​ យើងខានឃើញដំរីតែខ្លួនស្អាតយូរហើយ ចឹងលើកនេះបុណ្យភូមិមានជើងនឹងនាំការភ្ញាក់ផ្អើលមួយដល់ អ្នកស្រុកបុណ្យភូមិមានជើង គឺ ដំរីលេងខ្លួន

សូមបញ្ចាក់ថា មហោស្រពសិល្ប: បុណ្យភូមិមានជើងរៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ ដែលមានការសហការរៀបចំ: UNICEF Cambodia – ដើម្បីកុមារគ្រប់រូប
ឧបត្ថម្តដោយ: KampumEra។

×