ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យបន្ថែម ២នាក់ ពាក់ពន្ធ័ករណី ករណីលួចមានស្ថានទម្ងន់ទោស (ប្រើជើងធាក់យកម៉ូតូ) កាល់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ នៅចំណុចមុខខាងហាងពន្លឺពេជ្រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យ ២ នាក់រួមមាន ឃាត់ថែម ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០ ៖ ១-ឈ្មោះ ស្រី លីហុង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ទទួលផលចោរកម្ម (ឃាត់បន្ថែម) ។ ២-ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ទទួលផលចោរកម្ម (ឃាត់បន្ថែម) ។ ចំណែកជនរងគ្រោះ ចំនួន២នាក់រួមមាន ៖ ១-ឈ្មោះ វ៉ុន វី ភេទប្រុស អាយុ២៣ឆ្នាំ ជានជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ២-ឈ្មោះ ម៉ាន់ ស៊ាងហៃ ភេទប្រុស អាយុ១៨ឆ្នាំ ជានជាតិខ្មែរ មុខរបរកម្មកសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ ៖ ម៉ូតូ២គ្រឿង (១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1GF-2338 របស់ជនរងគ្រោះឈ្មោះ វ៉ុន វី និង២-សង់សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខកំពង់ធំ 1L-5150 បរស់ជនរងគ្រោះឈ្មោះ ម៉ាន់ ស៊ាងហៃ ។ សម្ភារៈបន្សល់ទុក ៖ ម៉ូតូ៤គ្រឿង (១-ម៉ាកហុងដាប៊ីត ពណ៌ខៀវ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1HI-4874, ទី២-សង់សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HH-7161 , ទី៣-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GJ-3536 និងទី៤-ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1AP-5970 ។
នគរបាលខណ្ឌបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៤ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការសហការស្រាជ្រាវ ឃាត់ក្រុមជនសង្ស័យ ១ក្រុមមានគ្នា១០នាក់ កំពុងប្រមូលផ្តុំគ្នានៅម្តុំរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏៏បានហៅធ្វើការត្រួតពិនិត្យ សួរនាំរួចក្រុមជនសង្ស័យបានសារភាពថា ក្រុមពួកខ្លួនធ្លាប់បានធ្វើសកម្មភាព ធាក់យកម៉ូតូ ជនរងគ្រោះ យកម៉ូតូ២លើក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ និងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខណៈពេលជនរងគ្រោះ ចេញពីក្លឹបហ្ស៊ូល នៅចំណុចមុខហាងពន្លឺពេជ្រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុះដល់ម៉ោង៣ និង៣០នាទីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ និងនៅសង្កាត់កោះដាច់១លើក លុះដល់ម៉ោង ១០ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបន្តឃាត់ខ្លួនជនសង្ស័យ ២នាក់បន្ថែម ឈ្មោះ ស្រី លីហុង ឃាត់នៅភូមិចំរើនផល សង្កាត់បឹងទំពន់ និងឈ្មោះ ពេជ្រ ពិសិដ្ឋ ឃាត់នៅភូមិបូរីម្មករ សង្កាត់ទឹកថ្លា យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖កូឡាប