ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ អ្នកធ្វើការស៊ីប្រាក់ខែ នឹងមានឱកាសអះអាងសមត្ថភាពខ្លួនចំពោះថ្នាក់លើ។ ថ្ងៃនេះមានព័ត៌មានរីករាយអំពីការតម្លើងប្រាក់ខែ ឬរង្វាន់ធំ។ មនោសញ្ចេតនា មានភាពរីករាយ និងសុភមង្គលជាមួយគូស្នេហ៍។ ទិសនាំលាភ ទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ រាសីចុះទាប ហេតុនេះការងាររបស់អ្នកមិនសម្រេចបានដូចចិត្ត។ លុយចូលតាមទ្វារមុខ របូតទៅវិញតាមទ្វារក្រោយ ត្រូវចេះសម្រួលការចំណាយឲ្យសមស្រប។ មនោសញ្ចេតនា កុំមួម៉ៅគ្មានហេតុផល នឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំង២ ប្រែជាមានភាពតានតឹង។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងបានស្ថិរភាពមកវិញ ហេតុនេះអ្នកអាចស្ងប់ចិត្តដេកលក់ស្រួលបានហើយ ប៉ុន្តែក៏មិនត្រូវប្រហែសខ្លួនដែរ។ ថ្ងៃនេះមានខ្ទង់ចំណូលបន្ថែមពីក្រៅ។ មនោសញ្ចេតនា ដល់ពេលវេលាដែលអ្នកត្រូវបង្ហាញក្តីស្មោះស្ម័គ្រឲ្យភាគីម្ខាងទៀតបានដឹង នឹងទទួលបានចម្លើយមកវិញដ៏ពេញចិត្ត។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ រាសីល្អមធ្យម។ ការងារ អាស្រ័យដោយបទពិសោធន៍ ឆន្ទៈ និងសមត្ថភាពរបស់អ្នក ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយយ៉ាងរលូន។ មានព័ត៌មានរីករាយអំពីចំណូលសំខាន់។ មនោសញ្ចេតនា សម្ពាធ និងការយល់ច្រឡំបន្តិចបន្តួច ត្រូវបានដោះស្រាយ មនោសញ្ចេសញ្ចេតនាឈានទៅល្អប្រសើរជាងមុន។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តឲ្យបានច្រើនជាងមុន ដើម្បីជំរុញល្បឿនការងារឲ្យសម្រេចបានទិន្នផលខ្ពស់។ ថ្ងៃនេះអាចធ្វើការវិនិយោគ តែមិនត្រូវធ្វើទ្រង់ទ្រាយធំ។ មនោសញ្ចេតនា ត្រូវលៃពេលវេលានៅក្បែរមនុស្សជាទីស្រឡាញ់ឲ្យបានច្រើន នោះអ្នកនឹងមានសុភមង្គលបំផុត។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារល្អខ្លាំងណាស់ ពិសេសគឺអាស្រ័យលើសមត្ថភាពការទូតរបស់ខ្លួន អ្នកនឹងមានឱកាសសហប្រតិបត្តិការយ៉ាងជោគជ័យ។ ថ្ងៃនេះយីអ៊ុនឡើង រកស៊ីអ្វីក៏កាក់កបបានចំណេញច្រើន។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពសោមនស្សរីករាយនិងសុភមង្គល។ ទិសនាំលាភទិសខាងលិច តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារព្យាយាមចេញក្រៅអ្នកនឹងមានឱកាសថ្មីៗច្រើន។ ចំណូលស្ថិរភាព អាចបណ្តាក់ទុនរកស៊ីបន្ថែម នឹងទទួលផលយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា អ្នកនៅលីវចូរបង្កើនការចងមិត្ត អ្នកនឹងបានជួបមនុស្សដែលខ្លួនប្រាថ្នា។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ, បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកច្រើនធ្វើឲ្យអ្នកមានអារម្មណ៍នឿយណាយ ទំនាក់ទំនងទាំងឡាយក៏មិនអំណោយផលល្អ បង្កឧបសគ្គដល់ការងារ។ វិនិយោគអាចប្រឈមនឹងហានិភ័យច្រើន ដូច្នេះមិនត្រូវប្រថុយប្រថាន គួរប្រមូលផ្តុំតែក្នុងកិច្ចការដែលមានស្រាប់។ មនោសញ្ចេតនាមិនត្រូវនាំយកអារម្មណ៍មួរម៉ៅ និងសម្ពាធក្នុងការងារទៅផ្ទះ។ ទិសនាំលាភទិសខាងកើត តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារស្ថិរភាព សមស្របដើម្បីចរចាជាមួយដៃគូថ្មី។ ចាយវាយត្រូវមានផែនការ ដើម្បីបញ្ចៀសត្រូវខ្ចីបុលអ្នកដទៃ។ មនោសញ្ចេតនាផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ត្រូវផ្ចិតផ្ចង់ស្មារតីបំពេញការងារឲ្យបានល្អ កុំបណ្តោយឲ្យមានកំហុសត្រូវប្រឈមនឹងការសងដោយប្រាក់។ វិនិយោគមិនល្អ ត្រូវរង់ចាំឱកាសថ្មី។ មនោសញ្ចេតនា អ្នកទាំង២ ពិបាករកឃើញចំណុចរួម ហេតុនេះមនោសញ្ចេតនាមិនរីកចម្រើនទៅមុខ។ ទិសនាំលាភទិសនិរតី តំណមទិសកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំវក៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងាររងសម្ពាធធំ ធ្វើឲ្យអ្នកបាត់ភាពម្ចាស់ការ ត្រូវពង្រឹងស្មារតីមកវិញ ដោះស្រាយកិច្ចការនីមួយៗតាមសម្រួលអ្នកនឹងអាចជំនះបាន។ មានឱកាសរកប្រាក់ច្រើនកុំខកខានឲ្យសោះ។ មនោសញ្ចេតនា អ្នកនៅលីវជួបឱកាសល្អៗច្រើនតែអ្នកមានគ្រួសារត្រូវប្រយ័ត្នប្រយែង កុំឲ្យកើតមានទំនាស់ពាក្យសម្តី។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារមានការយល់ច្រឡំបន្តិចបន្តួចធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការតានតឹង ត្រូវនឹងនរដោះស្រាយដោយភាពប៉ិនប្រសប់។ ថ្ងៃនេះមានលាភចូលដល់ផ្ទះ។ មនោសញ្ចេតនា ជាឱកាសល្អដើម្បីបង្ហាញមនោសញ្ចេតនារបស់ខ្លួនចំពោះគូស្នេហ៍។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕