Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៖ ចំណាត់ការស៊ើបអង្កេតបឋមក្នុងសំណុំរឿងព្រហ្មទណ្ឌលើឈ្មោះ ផាត់ ហ៊ន

កំពង់ចាម ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបថា ក្រោយពីឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន ដែលមានមុខរបរជាអ្នកសារព័ត៌មាន បានបន្តផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និងមានចរិតជាការជេរប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបញ្ហា វិវាទដីធ្លីរវាងឈ្មោះ ឆ្លើយ ទ្រី និងឈ្មោះ លឹម សុធី ហៅ ធី នៅចំណុចភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបលើចំណាត់ការផ្នែកនីតិវិធីពាក់ព័ន្ធ ឈ្មោះ ផាត់ ហ៊ន ហៅពូ ហ៊ន ដូចខាងក្រោម៖

១-តំណាងអយ្យការបានធ្វើការកោះហៅឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ឱ្យចូលមកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ពាក់ព័ន្ធផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងការប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយបញ្ចប់ការសាកសួរ តំណាងអយ្យការបានអនុញ្ញាត ឲ្យឈ្មោះ ផាត់ ហ៊ន ហៅពូ ហ៊ន ត្រលប់ទៅផ្ទះវិញជាធម្មតា។

២- ក្នុងការសាកសួរ ឈ្មោះ ផាត់ ហ៊ន បានសារភាព និងទទួលស្គាល់កំហុស និងសុំទោសដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងបានប្រមាថក្នុងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អង្គភាពសារព័ត៌មានខ្លួន កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងស្នើសុំការអធ្យាស្រ័យ អត់ឱន និងសម្រាលចំពោះកំហុសលើកដំបូងរបស់ខ្លួននេះ និងស្នើសុំធ្វើការកែតម្រូវព័ត៌មាន រួមទាំងសុំទោសជាសាធារណៈចំពោះស្ថាប័នតុលាការ។

៣-តាមចម្លើយសារភាពទទួលស្គាល់កំហុសរបស់ឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន និងភស្តុតាងផ្សេងទៀត តំណាងអយ្យការពិនិត្យឃើញថាមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែដើម្បីធានាភាពសុក្រឹត្យក្នុងដំណើរការនីតិវិធីបន្ត អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងធ្វើលិខិតស្នើសុំក្រសួងយុត្តិធម៌ ដើម្បីធ្វើការផ្ទេរសមត្ថកិច្ចលើសំណុំរឿងនេះដោយអនុលោមតាមច្បាប់ជាធរមាន។ សំណើសុំផ្ទេរសមត្ថកិច្ចនេះមិនមែនជាករណីថ្មីនោះទេ ប៉ុន្តែវាជាការអនុវត្តដែលបានធ្វើកន្លងមករួចហើយក្នុងករណីដែលដំណើរការក្តីក្នុងតុលាការណាមួយមិនអាចធានាបាននូវការជឿទុកចិត្តលើតម្លាភាព និងភាពមិនលម្អៀងក្នុងចំណាត់ការសំណុំរឿង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×