ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ ភាគីសៀមខ្លះបានបញ្ជាក់ថាគ្រាប់មីនចាស់សំណល់សង្គ្រាម មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ!!។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១៧ខែកក្កដានេះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ចាក់ថា មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វេីការបកស្រាយ! ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់!!៕ រក្សាសិទ្ធដោយ៖សុទ្ធលី

