ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦នេះ #សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ (ស្មើនឹង ៦.៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងនោះមានមកពីខេត្តឧត្តរមានជ័យចំនួន ១.៩១៧គ្រួសារ, បន្ទាយមានជ័យ ១៧៤គ្រួសារ, បាត់ដំបង ១៨គ្រួសារ, ប៉ៃលិន ៤គ្រួសារ និងព្រះវិហារ ១គ្រួសារផងដែរ។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















