វត្ថុចម្លែកដ៏អាថ៌កំបាំងនេះ មានអាយុកាលដល់ទៅ ២០.០០០ឆ្នាំ ហើយបែរជាស្រដៀងនឹងឧបករណ៍បំប្លែងអគ្គិសនី (Transformers) ។
អ្នកថតរូបអាជីព ហើយក៏ជាអ្នកវិទ្យាសាស្ត្រ Ismet Smiley បានរកឃើញវត្ថុចម្លែកលាក់កំបាំងក្នុងថ្ម ខណៈពេលដែលក្រុមការងាររបស់លោកបានធ្វើកំណាយភូកុប្បសាស្ត្រ នៅតបន់ Balkan, Kosovo។ ហេតុដែលពិសេសនោះវត្ថុដ៏ពិសេសនេះមានរចនាសម្ព័ន្ធដូចជា Transformers សម័យបច្ចុប្បន្ន។
ក្រោយពេលរកឃើញវត្ថុចម្លែកនេះ អ្នកវិទ្យាសាស្ត្រ និងក្រុមស្រាវជ្រាវ បានបញ្ជូនវាទៅកាន់បន្ទប់ពិសោធន៍ ។
ក្រោយពេលធ្វើការវិភាគកោសល្យវិច្ឆ័យលទ្ធផលចេញមក ពិតជាធ្វើឲ្យគេ “វង្វេងស៊ុង” ព្រោះថា លទ្ធផលបានឲ្យដឹងពីអាយុកាលរបស់វាគឺមានតាំងពី ២ម៉ឺនឆ្នាំមុនម្លេះ។
មុខងារនៃវត្ថុអាថ៌កំបាំងនេះ នៅពុំទាន់បកស្រាយបានទេ ប៉ុន្តែវាអាចជាភស្តុតាងបញ្ជាក់ថា លើភពផែនដីនេះធ្លាប់មានខឿនអរិយ្យធម៌រីកចម្រើនខ្លាំងក្លា ព្រមទាំងបច្ចេកទេសដ៏ជឿនលឿន។
មតិមួយចំនួនលើកឡើងថា វត្ថុចម្លែកនេះមានលក្ខណៈដូចជាឧបករណ៍បំប្លែងចរន្តអគ្គិសនីទំនើប កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបច្ចុប្បន្ននេះ។ មានបណ្តូលដែកឆក់មួយដុំត្រូវបានភ្ជាប់នៅកណ្តាលដុំថ្ម ហើយដុំថ្មនេះក៏មានរុំខ្សែលោហៈជាច្រើន។ វាមានរន្ធចំនួន៤ នៅពីខាងក្រោយ ស្រដៀងនឹងរន្ធសម្រាប់ដោតបន្តចរន្ត ខ្សែលោហៈដែលរុំជាប់ដុំថ្មនេះ ធ្វើឡើងពីលោហៈចម្រុះមានលក្ខណៈស្រដៀងនឹងស្ពាន់។ និងមានទាំងផ្នែកខ្លះស្រដៀងនឹងទ្រនាប់កុំឲ្យចម្លងភ្លើង។
បច្ចុប្បន្ននៅពុំទាន់របាយការណ៍ផ្លូវការណាមួយត្រូវបានប្រកាសផ្សាយជាសាធារណៈ ដោយស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រលើពិភពលោក។
ទោះយ៉ាងណាការបញ្ជាក់អំពីអាយុកាល មានតាំងពី ២ម៉ឺនឆ្នាំមុន ធ្វើឲ្យវត្ថុនេះកាន់តែបង្កការងឿងឆ្ងល់ ក៏ដូចជាធ្វើឲ្យអ្នកវិទ្យាសាស្ត្ររក “វាចារនឹងថ្លែងពុំបាន”។
មានអ្នកខ្លះលើកឡើងថា វាជាវត្ថុសំណល់របស់មនុស្សពីភពដទៃដែលមកទស្សនាផែនដី៕ អាទិត្យ