ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកច្រើនគួរសម ត្រូវពង្រីកស្មារតីធ្វើការសមូហភាព។ ចំណូលមានកម្រិតតែមានរឿងត្រូវចំណាយច្រើន។ មនោសញ្ចេតនា ប្តីប្រពន្ធត្រូវលៃទុកពេលវេលាសម្រាប់គ្រប់គ្នាឲ្យបានច្រើនជាង។ ទិសនាំលាភ ទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស, លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារអំណោយផលល្អ អាស្រ័យដោយមានទំនាក់ទំនងល្អជាមួយអ្នករួមការងារនាំឲ្យគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ វិនិយោគត្រូវមានការយល់ដឹង កុំធ្វើតាមគេទាំងងងឹតងងល់។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ និងមានពេលច្រើនជាងសម្រាប់មនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសជើង តំណមទិសខាងត្បូង។ ពណនាំសំណាង ពណ៌ខៀវ។ អ្នកយកអាសារឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងាររវល់ខ្លាំង ហើយសមិទ្ធផលទទួលបានក៏គួរឲ្យកោតសរសើរ។ ហិរញ្ញវត្ថុ ធម្មតា មិនមានអ្វីរីកចម្រើន។ មនោសញ្ចេតនា ល្អប្រសើរពុំមានផលរមាស់អ្វីនឹងគ្មាន។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌លឿង, ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីឡើងខ្ពស់។ ការងារត្រូវនឹងនរ ម៉ឺងម៉ាត់ដោះស្រាយអ្នកសម្រេចជោគជ័យ។ ថ្ងៃនេះមានលទ្ធភាពវិភាគ និងក្តាប់ទីផ្សារល្អ ហេតុនេះនឹងមានឱកាសវិនិយោគដ៏ប្រសើរ។ មនោសញ្ចេតនា រីករាយសុភមង្គល គឺជាអារម្មណ៍ដែឡអ្នកមានក្នុងថ្ងៃនេះ។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារសម្រេចដូចបំណង គ្រប់យ៉ាងសុទ្ធតែប្រឈមការលំបាក។ ហិរញ្ញវត្ថុធម្មតា ចាយវាយត្រូវចេះសន្សំសំចៃ។ មនោសញ្ចេតនា ចំណាយពេលនៅក្បែរគ្នាឲ្យបានច្រើន នឹងជួយឲ្យអ្នកទាំង២កាន់តែយល់ចិត្តថ្លើមគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ត្រូវខំពង្រីកសមត្ថភាពរបស់ខ្លួន ជួបការលំបាកត្រូវរកវិធីដោះស្រាយ។ ចំណូលមានកម្រិត ចាយវាយត្រូវចេះត្បិតត្បៀត។ មនោសញ្ចេតនា ប្រសិនបានមានមនោសញ្ចេតនា ចំពោះដៃគូនោះគួរបង្ហាញឲ្យគេដឹង។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ ប្តូចិត្តសប្បាយរីករាយ ខួរក្បាលភ្លឺស្វាងជួយឲ្យអ្នកបំពេញកិច្ចការគ្រប់យ៉ាងបានលឿន និងប្រសិទ្ធភាព។ ថ្ងៃនេះអ្នកមានឱកាសរកប្រាក់យ៉ាងល្អដោយអ្នកដទៃនាំមកឲ្យ។ មនោសញ្ចេតនារីកចម្រើមល្អប្រសើរ។ ទិសនាំលាភទិសកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើន ថ្នាក់លើស្រឡាញ់គាំទ្រ។ មានឱកាសរកចំណូលបន្ថែមច្រើន។ មនោសញ្ចេតនា កុំនាំសម្ពាធរបស់អ្នកដាក់ទៅលើគូស្នេហ៍។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ, បៃតង។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ទោះបីទិន្នផលការងារពុំទាន់ខ្ពស់តែនៅតែត្រូវអត់ធ្មត់ ទើបសង្ឃឹមបានជោគជ័យ។ ហិរញ្ញវត្ថុ មិនល្អ ត្រូវត្បិតត្បៀតការចំណាយ។ មនោសញ្ចេនា អ្នកទាំង២ពិបាកចុះសម្រុងគ្នាអំពីទស្សនៈ ហេតុនេះតែងកើតមានកំហឹង និងឈ្លោះប្រកែក។ ទិសនាំលាភទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ ត្រូវឲ្យខ្លួនសម្ពាធបន្តិច ដើម្បីមានថាមពលប្រយុទ្ធ។ ថ្ងៃនេះនឹងជួបរឿងឈឺក្បាលដោយសារលុយកាក់។ មនោសញ្ចេតនា មានមនោសញ្ចេតនាចំពោះគេ តែមិនក្លាហានបង្ហាញការពិត ហេតុនេះឈឺចាប់តែម្នាក់ឯង។ ទិសនាំលាភទិសឦសាន តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារមានឱកាសល្អច្រើនដើម្បីពង្រីកស្នាដៃ និងអភិវឌ្ឍន៍ខ្លួន។ ថ្ងៃនេះអាចបណ្តាក់ទុនរកស៊ី តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ប្រឈមមុខនឹងការយល់ច្រឡំ និងស្តីបន្ទោសរបស់គូស្នេហ៍ត្រូវរកវិធីដោះស្រាយ កុំស្ងៀមស្ងាត់នាំឲ្យរឿងរ៉ាវកាន់តែវែងឆ្ងាយ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នប្រយែងពេលដោះស្រាយបញ្ហា ចៀសវាងនាំទុក្ខដាក់ខ្លួន។ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើននូវលុយកាក់ ឬទ្រព្យមានតម្លៃ។ មនោសញ្ចេតនា ពុំមានចម្លើយតបរបស់ដៃគូធ្វើឲ្យផ្លូវចិត្តរបស់អ្នកមិនល្អ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕