បន្ទាយមានជ័យ ៖ មន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរដែនដីអះអាងថា ដំណឹងដែលថា សមត្ថកិច្ចបានចាប់ខ្លួនបុរសផ្កាយ៣ក្លែងក្លាយម្នាក់ ឈ្មោះសាមិត្ត វរៈ ហៅពេជ្យ ធឿន ដែលតាំងខ្លួនជាទីប្រឹក្សាសម្តេច ហើយបានប្រើមេធាវីអោយទៅគំរាមប្រជាពលរដ្ឋ ជាង៣០គ្រួសារ ករណីដីលំនៅដ្ឋានផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ប្រាប់ CEN ថ្ងៃទី៦ មករា ឆ្នាំ២០១៨ថា ៖ ខាងអស់លោកបានយោងបណ្តឹងពលរដ្ឋមានទំនាស់ដីធ្លី និងយោងអនុសាសន៍ខាងលើ បានកសាងសំណុំរឿង ហើយបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត-ក្រុងពាក់ព័ន្ធ ហើយកាលពីថ្ងៃទី៥មករា សមត្ថកិច្ចបាមអុនុវត្តដីកាតុលាការចាប់ខ្លួនឈ្មោះ ឈ្មោះសាមិត្ត វរៈ ហៅពេជ្យ ធឿន ដែលតាំងខ្លួនជាទីប្រឹក្សាសម្តេច ហើយមករំលោភដីធ្លីពលរដ្ឋនៅសង្កាត់ផ្សារកណ្តាលកាលពីថ្ងៃទី៤ មករា ឆ្នាំ២០១៨។ ជននេះ មានបទល្មើសទាក់ទិនដីធ្លី និងយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ខុសច្បាប់។
សូមរំលឹកថា នៅវេលាខាងលើ ប្រជាពលរដ្ឋរាប់សិបនាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល បានលើកគ្នាធ្វើការតវ៉ាប្រឆាំងនឹងឈ្មោះឧត្តមសេនីយ៍ក្លែងក្លាយនោះ ដើម្បីការពារអ្វីដែលថា ជាដីរបស់ពួកគាត់។ នាថ្ងៃនោះ លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធចុះទៅជួបជួយពលរដ្ឋ ហើយធនាថា បើដីនោះពិតជារបស់ពលរដ្ឋ លោកនិងរដ្ឋបាល នឹងការពារពេញសមត្ថភាព។
លោកនិយាយបន្តថា ទោះជាលិខិតបែបបទកម្មសិទ្ឋិដីនោះចុះហត្ថលេខាដោយរូបលោកផ្ទាល់ កាលពីលោកជាចៅសង្កាត់ ក៏លោកនឹងស្រាវជ្រាវថា នរណាបានក្លែងហត្ថលេខានិងត្រានោះ។
ទាក់ទិនប្រវត្តិរឿងទាក់ទិននឹងឈ្មោះ លោកផ្កាយ៣ សាមិត្ត វរះ ហៅពេជ្យធឿន នេះ សមត្ថកិច្ចនិងពលរដ្ឋបានប្រាប់កាសែតរស្មីកម្ពុជាថា៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងមក តុលាការបានសម្រេចក្តី និងផ្តន្ទាទោសលើជនជាប់ចោទចំនួន ៥ នាក់ រួមទាំងឈ្មោះសាមិត្ត វរៈ ហៅពេជ្យ ធឿននេះ ចោទពីបទបង្កកម្លាំងទ័ព និងលាក់ទុកអាវុធ គ្រាប់រំសេវ និងគ្រឿងយុទ្ធភ័ណ្ឌយោធាខុសច្បាប់ និងញុះញង់ប្រជាពលរដ្ឋឲ្យកាន់អាវុធប្រឆាំងរដ្ឋាភិបាល។
លោកចៅក្រម នូ សាមឺឌី នៃតុលាការយោធានិងលោក ម៉ក់ សីហា ព្រះរាជអាជ្ញាអមតុលាការយោធា បានសម្រេចសាលក្រមចំពោះមុខជនជាប់ចោទឈ្មោះសាមិត្ត វីរៈ ដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំគិតពីថ្ងៃចាប់ខ្លួនបាននិងពិន័យជាប្រាក់ចំនួន ៨ លានរៀលទៀតផង។
អាវុធហត្ថលើផ្ទៃប្រទេស ក៏បានចាប់ខ្លួនលោក សាមិត្ត វីរៈ ចាប់ខ្លួនក្រោមបទសង្ស័យពាក់ពន្ធ័រឿងដីធ្លី ៕ ដោយ ៖បន្ទាយ