Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​មហាជន​ជាង​៤៥,០០០​នាក់ ចូលរួម​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា លើក​ទី​៣៩​ឆ្នាំ យ៉ាង​មហោឡារិក​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

ភ្នំពេញ​៖​ថ្ងៃនេះ​មហាជន​ជាង​៤៥,០០០​នាក់ ចូលរួម​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា លើក​ទី​៣៩​ឆ្នាំ យ៉ាង​មហោឡារិក​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ដែលជា​លើកដំបូង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជើ​រើស​រើសយក​ទីតាំង​កោះ​ពេជ្រ​ជា​កន្លែង​ប្រារព្ធ​ពិធី​ខុសពី​បណ្ដា​ឆ្នាំមុនៗ​៣៨​ឆ្នាំ​ហើយ​ធ្វើ​ពិធី​នៅលើ​ទីតាំង​របស់​រដ្ឋ​ឬ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គ​៨៥​តែ​ឆ្នាំ​២០១៨​នេះ​ធ្វើ​នៅលើ​ទីតាំង​ឯកជន​ដោយមាន​ប្រជាពលរដ្ឋ​សំណូមពរ​ច្រើន​ចង់​ចូលរួម​ហើយ​នៅ​ទីតាំង​គណបក្ស​តូចចង្អៀត​ដាក់​មនុ​ស្សបាន​តិច​។​


គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដឹកនាំ​រាជរដ្ឋាភិបាល ៤​អាណត្តិ​មកហើយ​នោះ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៧​រោច ខែបុស្ស ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៨​នេះ ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧​មករា លើក​ទី​៣៩​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) យ៉ាង​មហោឡារិក​ក្រោម​វត្តមាន​មហាជន ជាង​៤៥,០០០​ម៉ឺន​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​


ពិធី​នេះ​បានធ្វើ​ឡើង​ក្រោម​អធិប​ភាព សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​អនុប្រធាន​គណបក្ស​ទាំងពីរ គឺ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​, សម្តេច​ក្រឡាហោម ស ខេង និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនរូប​ទៀត​។ ក្នុង​ពិធី​នេះ​ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​បណ្តា​មន្ត្រី​អង្គទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​ពិធី​ដើម្បី​អបអរសាទរ​ថ្ងៃ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ស្រោចស្រង់​ជាថ្មី​នូវ​អាយុជីវិត សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ការ​ស្រោចស្រង់​ប្រទេសជាតិ​ទាំងមូល​នេះ ។


មន្ត្រី​គណបក្ស​ប្រជាជន​បានឱ្យដឹងថា​៖​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​កងរំពង​ជា​រៀងរាល់ឆ្នាំ​។ គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ស្ទើរ​ទូទាំងប្រទេស បានចាត់ទុក​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា ដែល​បាន​កាប់សម្លាប់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ៣​លាន​នាក់​។ ៧ មករា ១៩៧៩ គឺជា​បើក​ឡើងវិញ​នូវ​ទំព័រ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​


ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បុរស​ដែល​បាន​ពលី​កម្ម​សព្វបែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា តែង​បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា ជាការ​បង្ហាញ​នូវ​ស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧ​ត្ត​ង្គ​ឧ​ត្ត​មរ​បស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បានធ្វើ​ការលះបង់​យ៉ាង​ធំធេង​ក្នុងការ​ប្រយុទ្ធ ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ការពារ​ការ​រស់​ឡើងវិញ​របស់​កម្ពុជា​។​

​គួររំលឹកថា ប្រទេស​កម្ពុជា​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រមុខរដ្ឋ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ពី​អំណាច​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដោយ​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំង​គូកន​ជាច្រើន​នាក់​ទៀត ក្រោម​បង្អែក​របស់​សហរដ្ឋអាមេរិក​នោះ បានធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់ខ្លួន​ផុង​ចូលក្នុង​ភ្លើងសង្គ្រាម​ជា​បន្តបន្ទាប់​ប្រទេសជាតិ និង​ប្រជាជន ត្រូវ​រងទុក្ខវេទនា​ខ្លោចផ្សា​ជាទីបំផុត​។ ប្រជាជន ដែល​នឿយណាយ​និង​សង្គ្រាមរ៉ាំរ៉ៃ​នេះ បាន​រីករាយ​ជាខ្លាំង​ក្រោយពេល​ឃើញ​របប​សាធារណរដ្ឋ​របស់​សេនាប្រមុខ លន់ នល់ ត្រូវបាន​វាយ​ផ្តួលរំលំ​ដោយ​ក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​អ្នក​រាជធានី​ភ្នំពេញ​រំពឹងថា ការរំដោះ​យក​ប្រទេស​ពី​សេនាប្រមុខ លន់ នល់ ដោយ​ក្រុមខ្មែរក្រហម នឹងធ្វើ​ឲ្យ​សង្គ្រាម​ត្រូវ​ចប់ ប្រទេស​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​។ ក្តី​រំពឹង​ត្រូវបាន​រលាយ​សាបសូន្យ​ក្រោយពេល​របប​ថ្មី​បានដាក់​ចេញ​គោលនយោបាយ​បណ្តេញ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញពី​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​នានា​ឲ្យ​ទៅ​រស់នៅ និង​ធ្វើស្រែ​ចម្ការ​នៅតាម​តំបន់​ភូមិភាគ​នានា​ស្ថិតនៅ​ស្រុកស្រែ​ចម្ការ​។​

មន្ត្រី​បន្តថា​៖​ប្រជាពលរដ្ឋ​ត្រូវបាន​ដាក់​ឲ្យ​រស់នៅ និង​ធ្វើការ​ជា​ក្រុម​ជាស​ហករ​នៅតាម​ទីជនបទ និង​បង្ខំ​ឲ្យ​ស៊ី​រួម​ដេក​រួម ព្រមទាំង​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង​ពន់ពេក​ប្រមាណ ហូបចុក​មិន​គ្រប់​ទីបំផុត​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ៣​លាន​នាក់​ត្រូវបាន​ស្លាប់ ដែល​ក្នុងនោះ​មួយចំនួនធំ ត្រូវបាន​សម្លាប់​ក្រោម​ការចោទប្រកាន់ថា​ជា​ជន​ក្បត់​អង្គការ​។​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ក្នុង​របប​អាវខ្មៅ​ត្រូវបាន​បិទ​បញ្ចប់ បន្ទាប់ពី​កម្លាំង​អ្នកស្នេហាជាតិ កម្លាំង​តស៊ូ​របស់​យុទ្ធជន​ក្លាហាន​កម្ពុជា រួប រួមគ្នា​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការជួយ​គាំទ្រ​ពី​កងទ័ព​វៀតណាម បើក​ការ​វាយ​ផ្តួល និង​ដណ្តើម​ប្រទេស​ចេញពី​កណ្តាប់ដៃ​របស់ ប៉ុល ពត បាន​ទាំងស្រុង​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។​


ផ្តើមចេញពី​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​កម្ពុជា មានឱកាស​រើ​បម្រាស់ និង​ឈាន​ជើង​ជា​បន្តបន្ទាប់​រហូត​ផ្តើម​មាន​កិច្ចចរចា​ស្វែងរក​សន្តិភាព​រវាង​សម្តេចព្រះ​មុខ​រដ្ឋ នរោត្តម សីហនុ និង​បុរស​រដ្ឋ​សម្តេច​តេ​ជោ ហ៊ុន សែន​។ តាមរយៈ​ការចរចា​ក្រោម​ការជួយ​ជ្រោ​ម​ជ្រែ​ង​ពី​ប្រទេស​ឥណ្ឌូ​ន​នេ​ស៊ី និង​ប្រទេស​បារាំង​ផង​នោះ កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រវាង​ខ្មែរ​គ្រប់​ជម្លោះ (​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា និង ចលនា​កងទ័ព​ក្នុងព្រៃ​ជាយដែន​ត្រីភាគី​) ត្រូវបាន​សម្រេច​ចេញ​ជា​រូបរៀង ២៣ តុលា ១៩៩១​។​កិច្ចព្រមព្រៀង​សន្តិភាព​នេះ បាន​បើកផ្លូវ​ឲ្យ​កម្ពុជា​បង្កើតបាន​ជាថ្មី​នូវ​ព្រះរាជាណាចក្រ​កម្ពុជា និង​យាង​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ឲ្យ​មក​គង់ប្រថាប់​ក្នុងប្រទេស​កម្ពុជា​ជាថ្មី​។ បើទោះបី​កម្ពុជា​ទទួលបាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស និង​វត្តមាន​កងទ័ព​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ដើម្បី​សម្របសម្រួល​បញ្ចប់​សន្តិ​ភាព​ដោយ​ចំណា​ង​លុយ​ជាង ២​ពាន់​លាន​ដុល្លារ តែ​សង្គ្រាម​តាម​ទល់ដែន​មិនអាច​បញ្ចប់​ទាំងស្រុង​នោះឡើយ ព្រោះតែ​កងទ័ព​ខ្មែរក្រហម ដែល​សេសសល់​នៅតាម​ទល់ដែន​ថៃ​ក្នុង​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ប៉ៃលិន មិន​ព្រម​គោរព​នូវ​កិច្ចព្រមព្រៀង​នេះឡើយ ហើយ​តែង​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​ជា​បន្តបន្ទាប់​។​ទីបំផុត​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​បុរស​ខ្លាំង​តេ​ជោ សែន បាន​យក​ជីវិត​ជាដើម​ទុន​ប្រថុយ​ចូល​ជំរុំ​គូប្រយុទ្ធ​ចរចា​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចរចា​យក​កងទ័ព​ខ្មែរក្រហម​មក​ជ្រក​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែមួយ និង​បាន​បិទ​បញ្ចប់សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​ទាំងស្រុង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​៕

×