Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​សម្រាលកូន​នៅផ្ទះ ត្រូវបាន​ក្រុមគ្រូពេទ្យ​បង្អែក​ពោធិចិនតុង ដឹកយក​មកជួយ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​ដោយ​ជោគជ័យ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ២០១៨​នេះ ក្រុមគ្រូពេទ្យ​យាម​ប្រចាំ​ការណ៍ មន្ទីរពេទ្យបង្អែក​ពោធិចិនតុង បាន​ដំណឹង​ថា មាន​អ្នក​ឈឺពោះ​សំរាលកូន​នៅផ្ទះ​ដោយ​ខ្លួនឯង​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​ក្រុម​ប្រចាំការ បាន​ចេញទៅ​ជួយសង្គ្រោះ​យកមក​ពេទ្យ ទាន់ពេលវេលា ។​

​លោក​សោម ប៊ុណ្ណា មន្ត្រី​មន្ទីរពេទ្យបង្អែក​ខាងលើ​បានឱ្យដឹងថា​៖ ក្រោយ​ត្រូវបាន​សង្គ្រោះ​ក្នុង​មន្ទីរ​រួចមក​ទាំង​កូន​និង​ម្តាយ​មាន​សុខ​ភាពល្អ​និង​សុខ​សប្បាយ ហើយក៏​ត្រូវបាន ផ្ដល់​សេវា​មន្ទីរពេទ្យ​ទេ​ដោយ​អនុគ្រោះ​មិន​បង់ថ្លៃ​ទេ ពីព្រោះ​គ្មាន​ប្តី មានកូន​ប្រាំ រកស៊ី​បេះ​ព្រលិត​ចឹ​ញ្ចឹ​ម​ជីវិត គ្មាន​បងប្អូន​ទេ ។ លោក​ប៊ុណ្ណ​ស បាន​សូម​ដល់​អស់លោក​និង​លោ​ស្រី​មេត្តាជួយ​ឧបត្ថម​ដោយ​មេត្តាធម៌​ដល់​ស្ត្រី​ខាងលើ​ផង​៕ ដោយ​៖ បញ្ញា​ស័ក្តិ​

×