Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំ​បូងរាជ​ធានីភ្នំ​ពេញ​ ប្រកាសសាលក្រ​ម ​ចាត់រ​បៀប ករណីអតីត​អ្នក​សារព័ត៌​មាន វិទ្យុអា​ស៊ីសេ​រី

ភ្នំពេញ៖ អតីតអ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ផ្ដល់បទសម្ភា​ស​ន៍ ជាមួ​យ អ្នកសារព័ត៌​មា​ន នៅ​ខាង​ក្រៅសាលាដំ​បូងរាជធានីភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។

អង្គការ លីកាដូ បានផ្សាយព័ត៌មានថា នាព្រឹ​កថ្ងៃទី៣តុលានេះ សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្ដងទៀត មិនទាន់បាន ស​ម្រេច​ពី ការ​ផ្ដន្ទា​ទោ​ស ករណីអតីត អ្នកសារព័​ត៌​មាន វិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ដែលប្រឈ​មមុ​ខ ​នឹងកា​រចោទ​ប្រកាន់ ពាក់ព័ន្ធ នឹងការផ្ដល់ព័ត៌មាន ឱ្យរដ្ឋបរទេស ដែលអាច ធ្វើឱ្យ​អន្តរាយកា​រការពា​រជា​តិ នៅឡើយ​ទេ​។ ចៅក្រ​មជំនុំជម្រះ បានចាត់តាំងចៅក្រមថ្មី ដើម្បីស៊ើបអង្កេតបន្ថែម​ទៀត​ លើក​រណី​នេះ ដែលធ្វើឡើង ប​ន្ទា​ប់ពីសវ​នាកា​រ មួយ​ដោយ​មិនបាន បង្ហាញពីភស្ដុតាង​ គួរ​ឱ្យទុ​កចិត្តណាមួយ ក្នុង​ការដាក់​បន្ទុក លើ​បទ​ចោទទាំង​នេះ។
អង្គការ លីកាដូ សំណូមពរ ដោយទទូចឱ្យអាជ្ញា​ធរមេ​ត្តាទម្លាក់​ចោល​ បទចោ​ទទាំង​អស់ ប្រឆាំងនឹងអតីតអ្ន​កសា​រព័​ត៌មា​ន ទាំង​ពី​រនាក់។
ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បានប្រកា​ស​សាលក្រម ចាត់របៀប នាព្រឹកនេះ ថា តុលាការមិនទាន់ ​បានស​ម្រេចពី​ ការ​ផ្ដ​ន្ទាទោ​ស ករណីអតីតអ្នក​សារព័​ត៌​មានទាំង​ពីរនា​ក់ទេ ប៉ុន្តែត្រូវធ្វើការស៊ើប​អង្កេ​តបន្ថែ​មទៀត ទៅ​លើ​អង្គ​ហេតុ ​មួយចំ​នួ​ន ដូ​ចជា ​ការធ្វើកោសល្យវិច័យ ចំពោះការវិភាគលើឧ​ប​ករ​ណ៍ ផ្ទុកឯកសារ​ ​(hard drives) ដែលតុលា​ការ​បានរ​ក្សាទុក​ អស់​រយៈ​ពេល​ ជាង១៨ខែ មកហើយនោះ។ ពេលវេលា ជាក់លា​ក់នៃកា​រស៊ើប​អង្កេត បន្ថែមនេះ មិនទាន់​ត្រូវ​បានកំណ​ត់ទេ​។ ការ​បន្តដំណើរការ ផ្លូវច្បាប់នេះ បង្ហាញថា អ​តីត​អ្នកសារ​ព័ត៌​មានទាំង​ពីររូ​ប ត្រូវបន្ត​ប្រឈម​នឹង​បទ​ចោទ ​ដែលមិន​បា​ន លើក​យ​កភស្ដុតាងជាក់​លា​ក់ គួរ​ឱ្យជឿទុ​កចិ​ត្តណាមួ​យមក​បង្ហា​ញ ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបាន ចោទប្រកាន់ តាមមា​ត្រា៤​៤៥ នៃក្រមព្រហ្មទណ្ឌ ចំពោះ​សក​ម្មភា​ព ដែល​អាច​ “ធ្វើឱ្យអន្តរាយការ​ការពា​រ​ជាតិ ” និងមាត្រា៣៨ និងមាត្រា៣៩ នៃច្បា​ប់​ស្ដីពី​ ការ​បង្ក្រាបអំពើ​ជួញ​ដូរមនុស្ស និ​ងអំពើ​ ធ្វើអា​ជីវ​កម្មផ្លូវភេទ។ អ្នកទាំងពីរ ត្រូវបានចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងត្រូវបានឃុំខ្លួនបណ្ដោះអាស​ន្នរ​ង់ចាំ ​សវ​នាការ​ជាង៩ខែ មុនពេលដោះលែ​ងឱ្យ​ នៅក្រៅឃុំ​វិញ​។ អ្ន​កទាំ​ងពីរបានប​ម្រើការ​ នៅ​វិទ្យុអាស៊ី​សេរី​ មុន​ពេលដែលវិទ្យុ​នេះ ​សម្រេច​បិទ​ការិ​យា​ល័យ នៅ​រាជធា​នីភ្នំពេ​ញ បន្ទាប់​ពីបាន​អះអា​ងថា ​រង​ការគាប​សង្ក​ត់ពីសំ​ណា​ក់អាជ្ញា​ធររ​ដ្ឋ ​ដែល​បានបិទ​ ការ​ផ្សាយ​ព័ត៌​មាននៅតា​មស្ថា​នីយវិទ្យុនានា ក្នុងនោះ មាន​ការផ្សាយ​បន្តផ្ទាល់ ​រប​ស់វិទ្យុ​អាស៊ី​សេរី ​នៅតាម​វិទ្យុ​មួយចំ​នួន​ ផង​ដែរ​។
អ្នកទាំងពីរ បានបដិសេធ ការចោទប្រកាន់ទាំងនេះ​ ពីសំណាក់​អាជ្ញា​ធរ ​ខណៈដែ​ល​ស្ថាប័​នធ្វើការលើប​ញ្ហាសិ​ទ្ធិម​នុស្ស​ ទាំង​ក្នុង​ស្រុក និងក្រៅស្រុក និងស្ថាប័នធ្វើការលើ​សេ​រីភាព​សារព័​ត៌​មាន បានអំពាវនាវ​ម្ដង​ហើយម្ដ​ងទៀត​ សូមឱ្យ​ទម្លាក់​ ចោល​បទ​ចោទទាំង​អស់​ប្រឆាំង នឹង​អ្នក​សារព័​ត៌​មានទាំង​ពីរ​នាក់នេះ៕ ដោយ៖ កូឡាប

×