ប្រភពពី NDTV ថ្ងៃទី ៧/១ ឲ្យដឹងថា សមត្ថកិច្ច អារ៉ាប៊ីសាអូឌីត បានចាប់ខ្លួនព្រះអង្គម្ចាស់ ១១អង្គ នៃប្រទេសនេះ ដែលធ្វើបាតុកម្មប្រឆាំងការសម្រេចចិត្តផ្អាកខ្ទង់ប្រាក់ឧបត្ថម្ភរបស់រដ្ឋការចំពោះខ្សែរាជវង្ស។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អារ៉ាប៊ីសាអូឌីត បានបញ្ជាក់នាថ្ងៃអាទិត្យទី ៧ មករា លើព័តមានចាប់ខ្លួនក្រុមគ្រួសាររាជវង្សចំនួន ១១អង្គ នៅថ្ងៃសៅរ៍ទី ៦ មករា។ ការចាប់ខ្លួនមកពីស្តេចទាំង ១១អង្គនោះ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវិធានការត្បិតត្បៀតរបស់រដ្ឋាភិបាល។ តាមរដ្ឋមន្ត្រីយុត្តិធម៌ដដែល ព្រះអង្គម្ចាស់ចាប់ខ្លួនទាំង ១១អង្គ នឹងត្រូវកាត់ទោសពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ។
តាមនោះ ប្រទេសនេះនឹងអនុវត្តការកែទម្រង់ រួមមាន ៖ កាត់បន្ថយការផ្គត់ផ្គង់អគ្គិសនិ ទឹក ដាក់ឲ្យប្រើប្រាស់ពន្ធអាករបន្ថែម និងបញ្ចប់ឯកសិទ្ធិមួយចំនួនចំពោះខ្សែរាជវង្សប្រទេសនេះ។
ព្រះអង្គម្ចាស់ទាំង ១១អង្គ មិនត្រូវបានគេប្រាប់អត្តសញ្ញាណទេ និងបានចាប់ខ្លួនក្នុងសប្តាហ៍នេះ ក្រោយពីពួកគាត់បានធ្វើបាតុកម្មនៅពីមុខព្រះបរមរាជវាំង ប្រវត្តិសាស្ត្រមួយក្នុងទីក្រុងរីយ៉ាដ ដើម្បីប្រាំងនឹងការដែលរដ្ឋាភិបាលបានសម្រេចកាត់ផ្តាច់ជំនួយថ្លែទឹក និងភ្លើងអគ្គិសនីដល់ក្រុមគ្រួសាររាជវង្ស។ “គ្មាននរណាម្នាក់អង្គុយពីលើច្បាប់ឡើយ” នេះជាការថ្លែងរបស់ព្រះរាជអាជ្ញាលោក Chikh Saoud AI Mojeb រួចបញ្ជាក់បន្ថែមថា ព្រះអង្គម្ចាស់ចាប់ខ្លួនទាំង ១១នាក់ កំពុជាប់ឃុំឃាំងនៅក្នុងពន្ធនាគារមានសន្តិសុខខ្ពស់ ស្ថិតនៅប៉ែកខាងត្បូងទីក្រុងរីយ៉ាដដោយរង់ចាំថ្ងៃកាត់ទោស។
រដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រី និងមហាសេដ្ឋីគ្រាក់ៗ។ បុរសខ្លាំងដែលស្ថិតពីក្រោយចំណាត់ការនេះមានឈ្មោះ Mohammed Ben Salmane ដែលទើបត្រូវបានតែងតាំងជាស្តេចស្នងរាជ្យនាខែមិថុនា ឆ្នាំ ២០១៧។ មានព្រះជន្ម ៣២ឆ្នាំ ព្រះអង្គម្ចាស់ Salmane មានបំណងបោសសំអាតអំពើពុករលួយឲ្យដល់ឫសគល់។
មុននេះមិនយូរប៉ុន្មាន កាលពីខែ ១១/២០១៧ ព្រះអង្គម្ចាស់រាប់សិបនាក់ មន្ត្រីគ្រាក់ៗ ព្រមទាំងពាណិជ្ជករ លំដាប់សេដ្ឋី បានត្រូវចាប់ខ្លួនក្នុងយុទ្ធនាការ ប្រឆាំងអំពើពុករលួយ។
ទន្ទឹមគ្នានេះ ព្រះអង្គម្ចាស់ Salmane ក៏បានធ្វើឲ្យគេស្គាល់ជាស្តេចស្នងរាជ្យសម័យទំនើបព្រោះព្រះអង្គជាអ្នកដែលបានផ្តួចផ្តើមគំនិត ឲ្យមានកំណែទម្រង់ ជាច្រើនក្នុងសង្គមអារ៉ាប៊ីសាអូឌីត ពិសេសផ្តល់សេរីភាពឲ្យស្ត្រីភេទ។ តែបញ្ហានៅត្រង់ថា ស្តេចស្នងរាជ្យអង្គនេះ មិនអនុញ្ញាតឲ្យមានពួកប្រឆាំងឡើយ។ ក្នុងខែ កញ្ញា ឆ្នាំ ២០១៧ មានមន្ត្រីសាសនាប្រមាណ ២០នាក់ អ្នកនិពន្ធ អ្នកកាសែត និងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន។ គឺជាទង្វើមួយដែលអង្គការ Amnesty International មិនញញើត នឹងបរិហារពីបទរំលោភបំពានលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ៕ សូយន