Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង និង​ខាងត្បូង នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃស្អែក​នេះ​

​ប្រទេស​កូរ៉េ​ខាងជើង​បាន​បញ្ជេញ​ឈ្មោះ​គណៈប្រតិភូ​របស់ខ្លួ​ន​រួចរាល់​ហើយ សំរាប់​កិច្ចប្រជុំ​កំរិត​ខ្ពស់​ដ៏​កំរ ជាមួយនឹង​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​

​កិច្ចប្រជុំ​ដែល​នឹង​ធ្វើ​នៅ​ភូមិ Panmunjom នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក Ri Son-Gwon ប្រធាន​ភ្នាក់ងារ​កូរ៉េខាងជើង ដើម្បី​ដោះស្រាយ​កិច្ចការ​កូរ៉េ​ទាំងពីរ​។​

​កិច្ចប្រជុំ​ដែល​មិនបាន​ធ្វើ​ឡើង​អស់​រយៈពេល ២​ឆ្នាំ​ជាង​មក​ហើយ​នេះ ត្រូវ​គេ​រំពឹងថា​នឹង​ពិភាក្សា​ពី​ការចូលរួម​របស់​អត្ត​ពលិករ​បស់​កូរ៉េខាងជើង ក្នុង​កីឡា​អូ​ឡាំ​ពិ​ចរ​ដូង​រងា ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ខែក្រោយ ក្នុង​កូរ៉េខាងត្បូង​។​

​សូម​រំលឹក​ផង​ដែរ​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ហាក់​បាន​ធូរស្រាល​មួយ​កំរិត ក្រោយពេល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ប្រកាស​ពី​ការបើកឲ្យ​មាន​កិច្ចច​រចារ​ជាមួយនឹង​កូរ៉េខាងត្បូង​។ កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក​នេះ​ត្រូវបាន​ស្វា​គម​ន៏​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្សី​ន​ហ្សូ អា​ប៊េ​។​

​ជា​លទ្ធផល​នៃ​ការ​បបួល​គ្នា​ចរចា​ររ​បស់ គីម ជុង​អ៊ុន ប្រទេស​កូរ៉េ​ខាងជើង​បាន​សម្រេច​បើក​បណ្តាញទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​គ្នា​ឡើងវិញ កាលពី​ពេល​ថ្មីៗ​នេះ​៕ សុភ័ក្ត្រ​

 

×