ហេតុការណ៍គួរឲ្យអស់សំណើចនេះ កើតឡើងពីថ្ងៃទី ២/១ នាទីក្រុង Leshan ខេត្តស៊ីឈួន ប្រទេសចិន។ ប៉ូលិសឈ្មោះ Gao Xiaoping កំពុងធ្វើដំណើរទៅកាន់ក្លិបហាត់ប្រាណ ក៏សម្លឹងឃើញបុរសគួរឲ្យសង្ស័យម្នាក់កំពុងបណ្តើរកង់អគ្គិសនី នៅតាមផ្លូវ។
Xiaoping បានទុកកង់ខ្លួនឯងចោល ហើយរត់ទៅពិនិត្យមើលបុរសសង្ស័យរូបនេះ។ ក្រោយពេលបុរសនោះ ពុំបង្ហាញបានសោរចាក់កង់ ព្រមទាំងឃើញមានទួនឡឺវីស កាន់នៅដៃរបស់លោក ក៏បានទូរស័ព្ទហៅមិត្តរួមអាជីព ហើយចោររូបនេះបានត្រូវចាប់ខ្លួន។
ក្នុងរង្វង់ស្ត្រីម្នាក់បានឆ្លៀតឱកាស “ញឹង” យកកង់របស់ប៉ូលិសទៅបាត់។
ប៉ុន្តែពេលត្រឡប់មកបំណងយកកង់របស់ខ្លួនវិញ ដែលស្ថិតនៅចម្ងាយពីទីនោះប្រមាណ ១០ម៉ែត្រប៉ុណ្ណោះ ស្រាប់តែកង់របស់លោកដែលគ្មាន “ស្លាប” បានហោះហើរទៅបាត់។
ក្រោយពេលពិនិត្យកាមេរ៉ាសុវត្ថិភាពជិតនោះក៏ឃើញនារីម្នាក់បានយកកង់របស់ Xiaoping ចេញទៅបាន់។ គេពុំដឹងថា ជនល្មើសមានត្រូវចាប់ខ្លួនបានដែរឬទេ។
រឿងរ៉ាវកាន់តែយ៉ាប់ ព្រោះXiao Ping បានជួលកង់នេះជិះពីក្រុមហ៊ុនមួយ។ សំណាងល្អ ដែលម្ចាស់ក្រុមហ៊ុនបានឲ្យសងត្រឹម ១៥យាន់ (ប្រហែល ២,៣ដុល្លារ) ប៉ុណ្ណោះ៕ ចន្ទ្រា