គិលានុបដ្ឋាយិកាមានជំនាញវិជ្ជាជីវៈម្នាក់អាយុ ២៣ ឆ្នាំ មកពីតៃវ៉ាន់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបថត Selfies ដ៏សែនសិចស៊ីរបស់នាង បានកំពុងរីករាលលើអនឡាញ ដែលមានអ្នកតាមដាន ១៤៤០,០០០ នាក់ នៅលើ Instragram ។ នាង Carina Linn បានចាប់ផ្តើមល្បីល្បាញសម្រាប់ការចែករំលែករូបថតដ៏សិចស៊ីស្ទើរតែពុំគួរឲ្យជឿទាំងនេះ នៅលើបណ្តាញសង្គម ។ ប៉ុន្តែ ជាគួរសោកស្តាយសម្រាប់នាង ដែលពុំបានមាននរណាម្នាក់ពេញចិត្តនឹងទង្វើបែបនេះរបស់នាងឡើយ ។
បើទោះជានាងទទួលការបានអ្នកគាំទ្រច្រើន ដោយសារតែរូបថតទាំងនេះរបស់នាង តែនាងក៏ទទួលនូវប្រតិកម្មអវិជ្ជមានយ៉ាងច្រើន ពីសំណាក់អ្នកដទៃ ដោយពួកគេអះអាងថា រូបថតរបស់នាងគឺស្តែងឡើងលក្ខណៈស្រើបស្រាលជ្រុលពេក ។
អ្នកដទៃបានចាប់ផ្តើមទទួលខមិនវេជ្ជមានពីនាង ដែលនាងបាននិយាយចុងក្រោយបែបលក្ខណៈសងសឹក ។
Linn សរសេរថា៖ «ជាជំហានដំបូង ខ្ញុំសូមប្រាប់ថា ខ្ញុំបានចាកចេញពីមន្ទីរពេទ្យ Min-Sheng General Hospital អស់រយៈពេលជាយូរមកហើយ (កុំសួរពីទីកន្លែងដែលខ្ញុំធ្វើការទៀត)» ។
«វិជ្ជាជីវៈរបស់ខ្ញុំ គឺនៅតែជាគិលានុបដ្ឋាយិកាពេញម៉ោងដូចមុន ។ ខ្ញុំជាគិលានុបដ្ឋាយិកាៗ ដែលផ្តាស់ប្តូរមន្ទីរពេទ្យ ។ ខ្ញុំមិនមែនជាតារាម៉ូឌេល ឬ ជាងថតរូបអីនោះទេ ។ សូម្បីលើសពីនេះទៀត, ខ្ញុំមិនមែនថតរូប ព្រោះតែខ្ញុំចង់ល្បីនោះទេ» ។
«ខ្ញុំគឺខ្លួនខ្ញុំ, ខ្ញុំធ្វើអ្វីៗដែលធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្ត, ខ្ញុំពុំគិតថា ខ្ញុំអស្ចារ្យ ខ្ញុំគ្រាន់តែជាមនុស្សដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ ហេតុនេះ អ្នកមិនគួរមានគំនិតណាមួយ អំពីរូបខ្ញុំទៀតទៅ បានទេ!! ។ ចុងក្រោយ ចង់ប្រាប់ថា កុំច្រណែននឹងខ្ញុំ» ៕