ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ ប្រសិទ្ធិភាពការងារខ្ពស់ អ្នករៀនសូត្រប្រឡងប្រជែងសម្រេចបានស្នាដៃឆ្នើម។ ថ្ងៃនេះអ្នកមានលទ្ធភាពក្តាប់ឱកាសវិនិយោគល្អ។ មនោសញ្ចេតនាប្រសិនមានរឿងអ្វីត្រូវចែករំលែកឲ្យជួយគួរនិយាយប្រាប់គូស្នេហ៍ នោះក៏ជាវិធីបង្ហាញភាពជឿជាក់ និងការគោរពចំពោះគេ។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារជួបការលំបាកច្រើន តែអាស្រ័យដោយឆន្ទៈរបស់ខ្លួនអ្នកនៅតែអាចដោះស្រាយគ្រប់យ៉ាងបានស្រួល។ រាល់ខ្ទង់វិនិយោគសុទ្ធតែផ្តល់ចំណូលដ៏ប្រសើរ។ មនោសញ្ចេតនា ត្រូវប្រយ័ត្នពាក្យសម្តីព្រោះថ្ងៃនេះអាចងាយកើតមានការឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសលិច តំណមទិសខាងជើង។ ពណនាំសំណាង ពណ៌ស។ អ្នកយកអាសារឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ដោយមានទំនាក់ទំនងល្អក្នុងសង្គម ហេតុនេះការងាររបស់អ្នកប្រព្រឹត្តទៅដោយរលូន ដោយមានអ្នកចាំជួយសព្វបែបយ៉ាង។ ថ្ងៃនេះមានមិត្តភក្តិនាំមកឲ្យនូវឱកាសវិនិយោគល្អ កុំខកខានឲ្យសោះ។ មនោសញ្ចេតនា ត្រូវចេះថែរក្សាមនោសញ្ចេតនា ដែលកំពុងល្អប្រសើរនាពេលបច្ចុប្បន្នកុំឲ្យសាបរលាប។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងរីកចម្រើនទៅមុខ មានព័ត៌មានរីករាយច្រើនក្នុងការងារ អាចត្រូវបានថ្នាក់លើលើកតម្កើង អ្នករួមការងារគាំទ្រជឿទុកចិត្ត។ ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអម្បាលម៉ាន ពេលនេះត្រូវបានឆ្លើយតបដោយខ្ទង់ចំណូលយ៉ាងសក្តិសម។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ច្រើនជាងដល់សុខភាព និងផ្លូវចិត្តរបស់គូស្នេហ៍។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារប្រឈមការប្រែប្រួលច្រើន ត្រូវត្រៀមផ្លូវចិត្ត ដើម្បីមានឱកាសបានជួបមនុស្សក្នុងសុបិន្ត ប៉ុន្តែដោយសារពុំទាន់មានទំនុកចិត្តលើខ្លួនឯង នាំឲ្យបាត់បង់ឱកាសល្អ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារអាស្រ័យដោយភាពម្ចាស់ការសកម្ម អាចជួយឲ្យអ្នកសម្រេចបានស្នាដៃល្អក្នុងការងារ។ ថ្ងៃនេះសមស្របសម្រាប់ការចាប់ផ្តើមរាល់ផែនការហិរញ្ញវត្ថុ ចរចាពាណិជ្ជកម្ម។ មនោសញ្ចេតនាអ្នកទាំង ២ អាចរួមគ្នាដើរកម្សាន្ត ទៅផឹកកាហ្វេ ឬមើលកុនក៏ជាវិធីធ្វើឲ្យខ្លួនមានសុភមង្គល។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន្ត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារងាយកើតមានការធ្វេសប្រហែស ធ្វើខុសត្រូវរងការរិះគន់ ឬពិន័យ។ ថ្ងៃនេះពុំមានឱកាសរកប្រាក់ ហេតុនេះគួរប្រមូលផ្តុំទៅក្នុងការងារ។ មនោសញ្ចេតនា ប្រសិននៅតែរក្សាគំនិតមន្ទិលសង្ស័យច្រើន គឺអ្នកនឹងជាអ្នកសម្លាប់ស្នេហារបស់ខ្លួន។ ទិសនាំលាភទិសឦសាន្ត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ, បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារមិនត្រូវមានឥរិយាបថ ប្រឆាំងជំទាស់នឹងថ្នាក់លើ នឹងនាំឲ្យខូចប្រយោជន៍របស់ខ្លួន។ មិនត្រូវប្រថុយប្រថានវិនិយោគ ព្រោះងាយត្រូវគេបោប្រាស់។ មនោសញ្ចេតនា កុំយកគំនិតរបស់ខ្លួនចាប់បង្ខំឲ្យដៃគូត្រូវធ្វើតាម។ ទិសនាំលាភទិសខាងត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ផ្ទៃក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ អាស្រ័យដោយសមត្ថភាពច្នៃប្រឌិត អ្នកនឹងត្រូវបានថ្នាក់លើពេញចិត្ត ប្រគល់ភារៈកិច្ចសំខាន់ៗឲ្យ។ អ្នកពុំមានសំណាងបានលាភ ដោយគ្មានការប្រឹងប្រែងដោយខ្លួនឯងឡើយ។ មនោសញ្ចេតនា អ្នកនៅលីវកុំនឿយណាយនឹងភាពឯកោ ដោយប្រញាប់សម្រេចចាប់ផ្តើមរឿងមនោសញ្ចេតនាថ្មី។ ទិសនាំលាភទិសខាងជើង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារត្រូវបង្កើនទំនាក់ទំនងជាមួយថ្នាក់លើ និងមិត្តភក្តិរួមការងារ នឹងផ្តល់ប្រយោជន៍ច្រើនសម្រាប់អ្នក។ ចាយវាយត្រូវចេះសន្សំសំចៃ ព្រោះឱកាសរកប្រាក់បន្ថែមពុំសូវប្រកប។ មនោសញ្ចេតនា អ្នកនៅលីវ មានឱកាសបានជួបមនុស្សដែលខ្លួនស្រឡាញ់ចូលចិត្ត ត្រូវម្ចាស់ការជាងក្នុងទំនាក់ទំនងនេះ ទើបសង្ឃឹមរីកចម្រើនទៅមុខ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសា ឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារនឹងជួបបម្រែបម្រួលច្រើន រងសម្ពាធធំត្រូវនឹងនរដោះស្រាយ។ ហិរញ្ញវត្ថុ ធម្មតាពិបាកមានឱកាសឡើងប្រាក់ខែ ឬមានលាភចូល។ មនោសញ្ចេតនា ត្រូវចេះគ្រប់គ្រងអារម្មណ៍កុំឆេវឆាវខុសទំនង នាំឲ្យមនោសញ្ចេតនាប្រេះស្រាំ។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ភាពស្ថិរភាព និងរីកចម្រើនក្នុងការងារ នាំមកឲ្យអ្នកនូវប្រភពចំណូលនឹងនរ។ ថ្ងៃនេះគួរវិនិយោគទ្រង់ទ្រាយតូច ទោះបីពុំផ្តល់ចំណូលធំ តែសុវត្ថិភា។ មនោសញ្ចេតនា អាចជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត នោះគឺជាព្រេងនិស្ស័យ។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕