សន្តិសុខនៅព្រលានយន្តហោះអន្តរជាតិភូកេត (ថៃ) បានបញ្ជាក់ថា ពួកគេបានចាប់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ ដែលបានដើរកាត់ក្នុងសាលព្រលាន ក្នុងស្ថានភាពស្រាតននលគក នៅវេលម៉ោង ១១ និង ៣០ នាទី យប់ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ។
Steve Cho អាយុ ២៧ ឆ្នាំ មកពីទីក្រុងញូវយ៉ក ត្រូវបានចាប់ឃុំខ្លួននៅម៉ោងប្រហែល ១២ យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ក្នុងករណីបង្កការរំខាននៅទីសាធារណៈ ខណៈរូបគេដើរកាត់សាលចាកចេញរបស់ព្រលានយន្តហោះអន្តរជាតិភូកេត ។
ខណៈកំពុងត្រូវបានឃុំខ្លួន អ្នកញូវយ៉ករូបនេះ បានសារភាពថា គាត់ពុំបានដឹងអំពីទង្វើលេងសើចបែបនេះរបស់គាត់នោះទេ ប៉ុន្តែ ប្រហែលរឿងនេះកើតឡើងដោយសារតែរូបគាត់បានប្រើប្រាស់ «ថ្នាំសិច (Viagra)» ហួសប្រមាណ ។
គាត់បានសុំទោសចំពោះទង្វើមិនសមរម្យមួយនេះរបស់គាត់ ហើយគាត់ក៏បាននិយាយថា គាត់នឹងសងថ្លៃខូចខាតទ្រព្យសម្បត្តិទាំងឡាយណា ដែលគាត់បង្កឡើង ។
ទោះយ៉ាងណា Cho ត្រូវបានប្រគល់ឲ្យប៉ូលីស Sakoo ក្នុងទីក្រុងភូកេត សម្រាប់ដំណើរការតាមផ្លូវច្បាប់បន្ថែមទៀត ៕ ចន្ទី