ស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីនៅស្រុកស្វាយទាបដែលបណ្តាលមកពីបើកបរខ្វះការប្រុងប្រយត្ន័។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទី១ បង្ករឡើង វាងម៉ូតូ និងកង់ បណ្តាលអោយរងរបួស មនុស្ស02នាក់ ស្រី០១នាក់ រងរបួសស្រាល ០២នាក់ ស្រី០១នាក់ ចំណែកម៉ូតូ ខូចខាត ស្រាល ០១គ្រឿង និងកង់ ខូចខាត ស្រាល 01គ្រឿង កាលពី វេលាម៉ោង០៤ និង៤០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ស្ថិតនៅចំណុច ចន្លោះគីឡូម៉ែត្រ ១៣៥\១៣៦ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាភាគីបរ កង់ មានឈ្មោះ នាង សារិន ភេទស្រី អាយុ48ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល (បរកង់ឆ្លងថ្នល់ពីជើងទៅត្បូង) ។
ចំណែកឯភាគីទី០២ អ្នកជិះម៉ូតូមាន ឈ្មោះ ម៉ែន ឆូច ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅកាស៊ីណូ មានទីលំនៅ ភូមិអក់រាជ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រងរបួសស្រាល បើកបរម៉ូតូ ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ2008 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1T 7678 ទិសដៅពីលិច ទៅកើត (មិនពាក់មួក) ចំណែកឯអ្នករងរបួស ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប។
មូលហេតុ ករណីនេះអ្នកបរកង់ឆ្លងកាត់ថ្នល់ ។
ចំពោះមធ្យោបាយទាំង០២ជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនិងកសាងសំណុំរឿងតាមនីតិវិធី ។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានបន្តទៀតថាករណីទីពីរបង្កទ្បើងរវាងរថយន្តនិងម៉ូតូបើកបរស្របទីសគ្នាត្រូវរថយន្តបុកពីក្រោយ បណ្តាលអោយស្ត្រីម្នាក់ស្លាប់ខណៈដែលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តនិងម្នាក់ទៀតដែលជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៨ខែមករាឆ្នាំ២០១៨ស្ថិតនៅចំណុចភូមិត្រពាំងតាអីឃុំព្រៃតាអីស្រុកស្វាយទាបខេត្តស្វាយរៀង៕ វ៉ៃកូ