Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​លើក​ដំបូង​នៃ​ការ​ស្តារលូ ចាប់ផ្តើម​ចេញដំណើ​ពី​ខណ្ឌ​ទួលគោក ខណៈ​ខណ្ឌ​៣​ទៀត មិនទាន់​ចាប់ផ្តើម​

​ភ្នំពេញ​៖ ខណ្ឌ​ទួលគោក បាន​ចាប់ផ្តើម​អនុវត្ត​នៃ​ការស្តា​លូរ​ហើយ​នៅ​ថ្ងៃទី​០៩​មករា​នេះ តែ​​ខណ្ឌ​ចំនួន​៣​ផ្សេង​ទៀត​ដែល​ជា​ខណ្ឌ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ មិនទាន់​ចាប់ផ្តើម​អនុវត្ត​ការស្តា​លូ​នៅឡើយ​ទេ ក្នុង​ថ្ងៃ​យុទ្ធនាការ​ស្តា​លូ​ជា​លើកដំបូង​នេះ​។

​​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក បានអោយដឹងថា “ នៅ​ថ្ងៃ​ទី​៩ ខែ​មករា​នេះ នៅ​ទឹកដី​ខណ្ឌ​ទួលគោក បានចាប់ផ្តើម​ស្តា​លូ​នៅ​ផ្លូវ​ចំនួន​ពីរ​ខ្សែ គឺ​តាម​បណ្តោយ ផ្លូវ​កម្ពុជា​ក្រោម នឹង​ផ្លូវ​ផ្សារ​មាន់​អាំង ដោយ​អោយ​មន្ត្រី​ជំនាញ​ខណ្ឌ​ចុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស្តា​លូ​របស់​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​”​។​

​លោក​បាន​បញ្ជាក់​អោយដឹងទៀតថា នៅ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ មន្ត្រី​របស់​ខណ្ឌ​ទួលគោក​ទាំងអស់ នឹង​ចុះ​តាម​គោលដៅ​ដែល​បាន​កំណត់​ដើម្បី​ធ្វើ​ការស្តា​លូ អោយ​បាន​រួចរាល់​មុន រដូវវស្សា​មកដល់​។ លោក ឯក ឃុន​ដឿ​ន មានប្រសាសន៍ថា យុទ្ធនាការ​ស្តា​លូ​និង​ប្រឡាយ គឺ​អនុវត្ត​ទៅ​តាម​គម្រោង​ផែនការ​របស់ អភិបាល​រាជធានី​ភ្នំពេញ ។ លោក​ឃួង ស្រេង បាន​ដាក់​ចេញ​កាលពីពេល​ថ្មីៗ​កន្លងទៅ​នេះ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ដោះស្រាយ បញ្ហា​ទឹក​ដែល​កន្លងមក មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​”​។​

​លោក កេ ប៊ុននាង ប្រធាន​ក្រុម​ទី​៤ ក្រុមការងារ​ស្តា​លូ នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អោយដឹងថា “​ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​ធ្វើ​ការស្តា​លូ​ផ្លូវ​ចំនួន​២​ខ្សែ ក្នុង​ខណ្ឌ​ទួលគោក ដោយ​មាន​ផ្លូវ​កម្ពុជា​ក្រោម ចាប់​ពី​គល់ស្ពាន​៧​មករា ទៅដល់​ផ្លូវ​ព្រះមុន្នីវង្ស ចំណែក​ផ្លូវ​ទី​២ គឺ​ផ្លូវ​ផ្សារ​មាន់​អាំង ពី​ផ្លូវ​លេខ​៥៩៨ ទៅដល់ ផ្សារ​ទី​ខេ​”​។ លោក​បន្តថា ស្ថានភាព​លូ​បច្ចុប្បន្ន ឃើញថា នៅ​ចំណុច​ខ្លះ​មាន​ដី និង​កាក​សំណល់​ស្ទះ​ពេញ​លូ​តែម្តង និង​ចំណុច​ខ្លះទៀត គឺ​មាន​ដី​និង​កាក​សំណល់ ពាក់កណ្តាល​លូ​។ ទាក់ទិន​ទៅ​នឹង​ការស្តា​លូ​នេះ លោក​ថា គឺ​មាន​រថយន្ត​សំរាប់​ដឹក​កាកសំណល់​ចេញ​ដែរ ដោយ​យក​កាកសំណល់​ក្នុង​លូ ច្រកចូល​បាវ រួច​ដឹក​ចេញ គឺ​មិន​បាន​ដាក់​ដី ឬ​កាកសំណល់​នៅ​ក្បែរ​មាត់​លូ​ទេ​។​

​យុទ្ធនាការ​ស្តា​លូ​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ពី​ពេល​កន្លងទៅ​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ គឺ​ប្រគល់​ភារៈកិច្ច​ជូន​ទៅ​រដ្ឋបាល​ខណ្ឌ​ទាំង​៤​ខាងលើ ដោយ​អនុវត្ត​តាម​វិមជ្ជកា​ថ្នាក់ក្រោម​ជាតិ គឺ​ប្រគល់​សិទ្ធិ និង​ប្រគល់​ថវិកា អោយ​ទៅ​ខណ្ឌ ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិន​ប្រលែង​ដៃ​ចោល​នោះទេ គឺ​នៅ​តាមដាន​និង​ផ្តល់​បច្ចេកទេស ឬ​ថវិកា​បន្ថែម​ប្រសិនបើ​មាន​ការខ្វះខាត​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​នឹង​ដឹង​ជញ្ជូន រាជធានី​ភ្នំពេញ បានអោយដឹងថា ចំពោះ​ការស្តា​លូ​ជាង​៤៦០​គីឡូម៉ែត្រ​នេះ​សំរាប់​ខណ្ឌ​ទាំង​៤​នេះ គឺ​សរុប​មាន​ចំនួន​៦៤​ខ្សែ គឺ​ខណ្ឌដូនពេញ​មាន​ប្រវែង​២៤,៣៩០​ម៉ែត្រ​, ខណ្ឌ​ចំការមន​មាន​ប្រវែង​២៨,០៦៨​ម៉ែត្រ​, ខណ្ឌទួលគោក​មាន​ប្រវែង​២៨,៨១៩​ម៉ែត្រ និង​ខណ្ឌ​៧​មករា មាន​ប្រវែង​២០,៨១៤ ម៉ែត្រ​។​

​លោក​បាន​បញ្ជាក់​អោយដឹងថា ចំពោះ​ការស្តា​លូ​ទាំង​៦៤​ខ្សែ​នេះ គឺ​ប្រើប្រាស់​មធ្យោបាយ​ស្តា​លូ គឺ​មាន​រថយន្ត​សំរាប់​បូមទឹក​ចំនួន​៤​គ្រឿ រថយន្ត​បាញ់​ទឹក​បំបែក​ដី​ភក់​ចំនួន​៤​គ្រឿង រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង និង​កម្មករ​ចំនួន​៥០​នាក់​។ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ ដោយ​ប្រើ​រយៈពេល​៧​ខែ​អោយ​រួចរាល់​ទូទាំង​៤​ខណ្ឌ​៕ ដោយ​៖​កូឡាប​

×