Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី ៖ ផ្លូវ​ក្លាយ​ជា​ទន្លេ​ក្រោយ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​

កាលពី​ថ្ងៃ ៨/១ ដង​វិថី​ជាច្រើន​នៅ​ភាគ​បូព៌ា​សិង្ហ​បុរី បាន​រង​ការ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ធំ​មួយ ជាហេតុ​នាំ​ឲ្យ​ចររា​ចរណ៍​តាម​ផ្លូវ​មាន​ការកកស្ទះ​ខ្លាំង​។​

​ស្ថាប័ន​គ្រប់គ្រង​ធនធានទឹក​សិង្ហ​បុរី (PUB) ឲ្យដឹងថា ស្ថានភាព​លិចលង់​នេះ បាន​កើតឡើង​នៅ​ដង​វិថី​សំខាន់ៗ​៣ នា​តំបន់​ប៉ែក​បូព៌ា​សិង្ហ​បុរី ហើយ​អូស​បន្លាយ ២០​នាទី ទៅ​ជាង ១​ម៉ោង​ឯណោះ​។ ទឹក​ទើប​ចាប់ផ្តើម​ស្រក នា​ព្រឹក​ថ្ងៃ​ដដែល​។​

​រូបភាព​លើ​បណ្តាញ​សង្គម​បង្ហាញឲ្យឃើញថា ផ្លូវថ្នល់​បាន​ក្លាយជា​ទន្លេ​។​

​កម្រិត​ទឹក​តាមផ្លូវ​មួយចំនួន​លើ​ក្បាលជង្គង់​ឯណោះ ឬ​ស្ទើ​លិចដ​ល់​ពាក់កណ្តាល​ឡាន​។​

​ការ​ជន់​លិច​ដ៏​ធ្ងន់ធ្ងរ​នេះ ធ្វើឲ្យ​រថយន្ត​ជាច្រើន​រលត់​ម៉ាស៊ីន​កណ្តាលផ្លូវ​។​

​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ Ricky ឲ្យដឹងថា រថយន្ត​របស់​លោក និង​រថយន្ត​ប្រមាណ​១០​គ្រឿង​ទៀត រលត់​ម៉ាស៊ីន បាន​បង្ខំ​រុញ​ទៅកាន់​ទីទួល​។​

Mohammad Firdaus, អាយុ ៣៣​ឆ្នាំ ជា​បុគ្គលិក​សេវា​ដឹក​ទំនិញ​ឲ្យ​ភ្ញៀវ នៅ​តំបន់ Changi ខាងលើ និង Changi South Lane, បាន​និយាយថា ៖ នេះ​ជា​លើកដំបូង​ហើយ​ដែល​គាត់​បាន​ឃើញ​ទិដ្ឋភាព​លិចលង់​បែបនេះ​៕ សូ​យ​ន​

×