អារ៉ាប៊ីសាអូឌីត មានផែនការផ្តល់ឲ្យពលរដ្ឋប្រទេសនេះ ១៣ពាន់លានដុល្លារ (៥០ពាន់លាន Riyal) ដើម្បីសម្រួលជីវភាពរស់នៅ។ ក្នុងពេលស្របគ្នានោះផលប្រយោជន៍ចំពោះសមាជិករាជវង្សបានត្រូវកាត់បន្ថយ ជាហេតុធ្វើឲ្យពួកគេបាតុកម្មប្រឆាំងកន្លងមកនេះ។
ដើម្បីសម្រួលដល់ចំណាយលើជីវភាពរស់នៅដែលកំពុងកើនឡើង រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានផ្តល់ថវិការសម្រាប់ពលរដ្ឋខ្លួន ៥០ពាន់លាន Riyal ហើយព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បានចេញបញ្ជាឲ្យរដ្ឋាភិបាលផ្តល់ថវិការ១ពាន់ Riyal ប្រចាំខែសម្រាប់បុគ្គលិករាជការម្នាក់ៗក្នុងឆ្នាំ ២០១៨នេះ។ មានបុគ្គលិករាជការប្រមាណ 1,18000នាក់ កំពុងធ្វើការឲ្យរដ្ឋការប្រទេសនេះ។ ពលទាហានដែលកំពុងប្រយុទ្ធនៅយេមែន ក៏ត្រូវបានទទួលប្រាក់រង្វាន់ 1.330 USD, ហើយក្នុងករណីមួយចំនួនរដ្ឋាភិបាលជាអ្នកជួយបង់ពន្ធ VAP។ ផែនការចំណូលចំណាយរបស់មហាក្សត្រ បំណងសម្រួលក្រោយការបង្កើនពន្ធ៥%ថ្មីៗនេះ លើមុខទំនិញសំខាន់ៗ ហើយការបង្កើនពន្ធនោះសំដៅដោះស្រាយវិបត្តិថវិការ តាមស្មានមានខ្ទង់ប្រាក់មានចំនួនប្រមាណ ៥២ពាន់លានដុល្លារ។ វិធានការមួយដើម្បីដោះស្រាយវិបត្តិថវិការនេះគឺរដ្ឋាភិបាលបានកាត់បន្ថយការផ្គត់ផ្គង់ដល់សមាជិករាជវង្ស ទន្ទឹមនោះរាជទីយាទ Mohammad bin Salman ក៏បានអនុវត្តយុទ្ធនាការប្រឆាំងអំពើពុករលួយតាមរយៈការចាប់ឃុំខ្លួនអ្នកមានបំផុតរបស់ប្រទេសនេះប្រមាណ២០០នាក់ ដែលទ្រព្យសម្បត្តិពួកគេទាំងនោះមានប្រមាណ 8.800លានដុល្លារ។
ជនពាក់ព័ន្ធអំពើពុករលួយទាំងនោះនឹងទទួលបានសេរីភាពវិញ តាមរយៈការប្រគល់សងលុយ និងទ្រព្យសម្បត្តិមករដ្ឋាភិបាល៕ ចន្ទ្រា