Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដែល! មានផ្ទៃពោះ៦ខែហើយ តែ​បង្ហាញ​ទំហំ​ផ្ទៃ​ពោះ​វិញកប់ រាបស្មើ​ក្រមុំ​សុំ​ខ្មាស

​នៅពេល​មាន​ផ្ទៃពោះ នោះ​រឿង​ដំបូង​ដែល​ស្ត្រី​កត់សម្គាល់ គឺថា​សម្លៀកបំពាក់​ខុសធម្មតា​របស់​នាង​បានចាប់ផ្តើម​តូចចង្អៀត​ទៅៗ ពោលគឺ​សម្លៀក​ទាំងឡាយណា​ដែល​បាន​ប្រើ​រាប់​ឆ្នាំ គឺ​លែង​សមល្មម​ទៀតហើយ ។​

​ទោះយ៉ាងណា ស្ត្រី​ម្នាក់​ឈ្មោះ Reanna Stephens អាយុ ១៨ ឆ្នាំ បាន​អះអាងថា នាង​មាន​ផ្ទៃពោះ ៦ ខែ ហើយ ប៉ុន្តែ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​នៅតែ​សង្ស័យថា នាង​ពិត​ជាមាន​ផ្ទៃពោះ ។ នាង​បាន​ផុស​រូប​ជាច្រើន​នៅលើ​បណ្តាញ​សង្គម ដោយ​អះ​អា​ថា រូបថត​ទាំងនោះ​ត្រូវបាន​ថត នៅពេល​នាង​មាន​ផ្ទៃពោះ ៦ ខែ ហើយ​វា​ធ្វើ​ឲ្យ​គ្រប់គ្នា​ពិភាក្សា​វែកញែក​យ៉ាង​ផុសផុល ។ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​មិនអាច​ជឿថា ពោះ​«​សំប៉ែត​»​របស់​នាង​ពិត​ជាមាន​ទារក​នោះឡើយ ។ អ្នក​រិះគន់​ជាច្រើន​បាន​អះអាងថា ការថែរក្សា​រូបរាង​តូច​បែបនេះ អាច​នឹង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​របស់​នាង ។​

​ទោះយ៉ាងណា Reanna នៅតែ​បញ្ជាក់ថា នាង​ពិតជា​មានគភ៌ ហើយ​ថា នាង និង​ទារក​របស់​នាង កំពុងមាន​សុខភាព​ល្អ ។ នាង​បាន​ប្រៀបធៀប​ការរីក​ធំ​ទៅលើ​ទារក​របស់​នាង ចំពោះ​មនុស្ស​ផ្សេងៗ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ថា វា​មិនមែន​ធំ​ដូច​ពោះ​អ្នកដទៃ​ទេ ។​

​នាង​និយាយថា​៖ «​ខ្ញុំ​ស្រលាញ់​ការរីក​តិចៗ​របស់ខ្ញុំ វា​មិនធំ ប៉ុន្តែ ខ្ញុំ​គិតថា វា​ល្អឥតខ្ចោះ​ទៅតាម​របៀប​ផ្ទាល់​របស់​វា ហើយ​វា​ជា​ខ្លួន​របស់ខ្ញុំ និង​វា​មិនមែនជា​ខ្លួន​របស់​អ្នកណា​ទេ​» ។ «​ខ្ញុំ​ត្រូវបាន​គេ​ប្រាប់ថា ខ្ញុំ​មិនគួរ​កំពុង​មានគភ៌​ទេ ប្រសិនបើ​ខ្ញុំ​ពុំ​អាច​បញ្ចុក​ខ្លួនឯង​ផង ប៉ុន្តែ មនុស្ស​មិនដឹង​អំពី​របប​អាហារ និង​របៀបរបប​រស់​នៅ​របស់ខ្ញុំ​» ។​

Reanna បន្តថា​៖ «​ខ្ញុំ​បាន​ធ្វើ​សិ​ល្បះ​ប្រយុទ្ធ​ចម្រុះ​អស់​រយៈពេល ៦ ឆ្នាំ ក្នុងនោះ​រួមមាន​៖ ប្រដាល់សកល​, ប្រដាល់សេរី​, Jujitsu និង​ការហ្វឹកហាត់​ទម្ងន់ អម​ជាមួយ​យូ​ហ្គា និង Cardio» ។​

«​ឥឡូវ ខ្ញុំ​គ្រាន់តែ​ធ្វើ​យូ​ហ្គា និង Cardio, ប៉ុន្តែ នេះ​ជា​ផ្នែក​នៃ​ហេតុផល​សម្រាប់​រូបរាង​របស់ខ្ញុំ​តូច​ស្តើង​» ។​

«​ជា​សំណាងល្អ ខ្ញុំ​មានការ​គាំទ្រ​ពី​គ្រួសារ​របស់ខ្ញុំ ព្រោះ​ម្តាយ​របស់ខ្ញុំ ក៏​ស្ថិតក្នុង​ស្ថាន​ភាពស្រដៀងគ្នា​នេះដែរ នៅពេល​គាត់​មានគភ៌ ។ គាត់​ជា​អត្ត​ព​លិ​ក​ម្នាក់ ហើយ​គាត់​មិនបាន​ស្តែងឡើង​ធំ​រហូតដល់​មានគភ៌​អាយុ ៧ ខែ ។ ទោះយ៉ាងណា ខ្ញុំ​មាន​រាង​តូច​ជាង​គាត់​ច្រើន​» ៕ ចន្ទី

×