ភ្នំពេញ : តាអាយុ៨០ឆ្នាំ មិនរកធម៌អារ្យនោះទេ បែរជាឡើងតណ្ហាក្រាស ចាប់លួងលោមក្មេងស្រីអាយុ១៣ឆ្នាំ រំលោភបានសម្រេច១០ ដង ហើយត្រូវជនរងគ្រោះ រាយការណ៍ប្តឹងសមត្ថកិច្ច ឃាត់ខ្លួនភ្លាមតែម្តង ។ ហេតុការណ៍ឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិល្បើករឹទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នូ ឈុន អាយុ ៨០ ឆ្នាំ រស់នៅភូមិល្បើករិទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ យ.ស អាយុ ១៣ ឆ្នាំ រស់នៅ ខេត្តឧត្តរមានជ័យ។ នគរបាល បានលើកឡើងថា ជនសង្ស័យលួងលោម កុមារីរងគ្រោះរំលោភសេពសន្ថវ: រហូតបានសម្រេចចំនួន ១០ដង ក្រោយមកក៏មានការរាយការណ៍ ទៅសមត្ថកិច្ចជួយអន្តរាគមន៍។
មន្ត្រីជំនាញបាន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖បញ្ញាស័ក្តិ