Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពា​ណិ​ជ្ជក​ម្ម នាំចូល​អន្ដរ​ជាតិចិ​ន លើក​ទី២ គឺជាការគាំទ្រគោលនយោបា​យ​បើកចំ​ហរ​ទីផ្សារ និងពង្រីកសក​ល​ភាវូ​បពា​ណិជ្ជក​ម្ម

សៀងហៃ, ចិន ៖ រដ្ឋមន្រ្តីក្រសួង​ពា​ណិជ្ជ​កម្ម លោកប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការ​ចូ​លរួម​ក្នុងព្រឹត្តិ​ការណ៍ ពិព័រ​ណ៍ពាណិ​ជ្ជកម្ម នាំចូលអន្ដរជាតិចិ​ន​លើកទី​២ គឺជាការបង្ហាញនូវការ​គាំ​ទ្ររ​បស់កម្ពុ​ជា ​ចំពោះគោលនយោបាយបើ​ក​ចំហ​រទី​ផ្សារ​លើទំនិញ នាំចូល​ពីបរ​ទេស​មកទីផ្សា​រចិន និងជាការជំរុញចល​នា​ទៅមុ​ខ នៃសកលភាវូប​ពា​ណិជ្ជក​ម្ម និងសមាហរណ​ក​ម្មសេ​ដ្ឋកិច្ច នៅក្នុងតំបន់ និងពិភពលោក។



​លោករ​ដ្ឋ​មន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ​ ​នាឱកាសដែលលោកដឹកនាំគណៈប្រតិភូពាណិជ្ជក​ម្ម​កម្ពុ​ជា ទៅចូលរួមពិធី​ស​ម្ពោធ​ពិព័រ​ណ៍ពា​ណិជ្ជកម្ម នាំចូល​អន្ត​រជាតិ​ចិ​នលើកទី២ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធ​មួ​យចំនួ​នទៀត នៅទីក្រុ​ងសៀង​ហៃ ប្រទេសចិន។

លោករដ្ឋមន្រ្តី បា​ន​ជម្រាប​ភ្ញៀវជា​តិ និងអន្តរជាតិ ដែលមានវត្តមាននៅ​ក្នុ​ងពិ​ធីនេះ​ថា ព្រឹត្តិការណ៍ពិព័​រ​ណ៍ពា​ណិជ្ជ​កម្ម​នាំចូល​អន្ដរ​ជាតិចិន គឺជាវេទិកាដ៏សំខាន់បំ​ផុ​តមួ​យ សម្រាប់ពង្រឹងកិច្ច​ស​ហប្រ​តិបត្តិ​លើ​វិស័យសេ​ដ្ឋ​កិច្ច ពាណិជ្ជកម្ម និងវិនិយោគជាអន្ត​រ​ជា​តិ រវាងប្រទេសចិ​ន​ និ​ងប្រ​ទេសចូ​លរួ​មទាំ​ងអស់ នៅលើពិ​ភព​លោ​ក។ ដោយឡែកការចូលរួម​រ​បស់ប្រ​ទេ​សក​ម្ពុជា ក្នុងព្រឹ​ត្តិកា​រ​ណ៍ពិ​ព័រ​ណ៍ពាណិ​ជ្ជកម្មអ​ន្ត​រជាតិនេះ កម្ពុជា បានរៀបចំសាងសង់ពន្លា​ជា​តិក​ម្ពុ​ជា តាមរចនាបថខ្មែរសម័​យ​​ច​តុ​មុ​ខនៅលើ​ផ្ទៃដីទំ​ហំ ២៥៦ ម៉ែត្រការ៉េ ដោយក្នុងពន្លជាតិមា​ន​តុបតែ​ងដា​ក់តាំ​ងល​ម្អ ដោយរូបភាពនៃតំបន់ទេស​ច​រណ៍វ​ប្បធ​ម៌ប្រ​វត្តិសា​ស្រ្តរបស់​ក​ម្ពុជា និងមានបញ្ជរដាក់តាំង​ផ​​លិតផល និងសេវាកម្មដែលជាសក្តានុ​ព​លរ​បស់ប្រ​ទេស ដើម្បីស្វែងរកដៃគូពា​ណិ​ជ្ជក​ម្ម​ និងវិនិយោគ​ថ្មី​ៗប​ន្ថែម​ទៀត ចូលល​មក​ប្រទេស​ក​ម្ពុជា។ ហើយក្នុងឆ្នាំ​២​០​១៩នេះ កម្ពុជា បានដឹក​នាំ​ក្រុ​មហ៊ុ​ន ៣ គឺ សហព័ន្ធស្រូវអង្ករ ​និ​ងក្រុម​ហ៊ុន​វិនិ​យោគ​លើអ​ចលន​ទ្រព្យ និងសំណង់ទេ​ស​ច​រណ៍ ទៅចូលរួមផ្ស​ព្វ​ផ្សា​យ និងស្វែងរ​ក​ដៃគូវិ​និយា​គប​ន្ថែម។

ក្នុងអំឡុងពេលនៃកា​រ​បំ​ពេញបេ​សក​កម្ម នៅទីក្រុ​ងសៀង​ហៃ លោករដ្ឋមន្រ្តី និងសមាជិកប្រតិ​ភូ​បាន​អញ្ជើញ​ចូលរួ​មវេ​ទិកា និងកិច្ចប្រជុំពាក់ព័ន្ធមួ​យ​ចំនួ​ន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអ​ង្គ​ការ​ពាណិ​ជ្ជកម្ម​ពិភព​លោកក្រៅ​ផ្លូ​វការ​ ដោយបានលើកយកប​ញ្ហា​កំណែ​ទម្រង់​ប្រព័ន្ធ​រកា​រងារ​របស់​អង្គ​ការពា​ណិជ្ជ​កម្ម​ពិ​ភពលោក, ការជ្រើសរើសក្រុមប្រឹក្សាភិបា​ល​,​ ប្រព្រឹត្តកម្មពិសេស,​ ​កសិកម្ម និងការឧបត្ថម្ភធ​ន​ជល​ផល​ យកមកពិភាក្សារកដំណោះស្រា​យ​មុន​ការ​រៀប​ចំ កិច្ចប្រ​ជុំថ្នាក់​រដ្ឋ​មន្រ្តី នៃអង្គ​ការពា​ណិជ្ជក​ម្ម​លើក​ទី១២ នៅប្រទេសកាហ្សាក់ស្ថាន នៅ​ក្នុ​ង​ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។ និងកិច្ចប្រជុំពិភា​ក្សា​ថ្នាក់​រដ្ឋ​មន្រ្តី ក្នុងអំឡុងពេលអាហារ​ថ្ងៃ​ត្រង់​ Lucheon ស្តីពីកិច្ចសម្រួលការវិនិ​យោ​គស​ម្រាប់កា​រអភិ​វ​ឌ្ឍ ដើម្បីស្វែងរកយន្តការរួម​មួ​យក្នុ​ងការ​បង្កើត​ក្រប​ខ័ណ្ឌព​ហុភាគី​ ក្រោមក្រ​បខ័ណ្ឌ​អង្គ​ការពា​ណិ​ជ្ជកម្មពិភពលោកនាថ្ងៃអនាគ​ត​ ​ហើយបញ្ហានេះនឹងលើកយក​ទៅ​ពិភា​ក្សាសម្រេច​នៅ​ក្នុងកិ​ច្ចប្រជុំថ្នា​ក់រ​ដ្ឋមន្រ្តី នៃអង្គ​ការពា​ណិជ្ជ​កម្មលើ​កទី​១២ នៅប្រទេសកាហ្សាក់ស្ថាន ផ​ង​ដែរ៕ ដោយ៖កូឡាប

×