Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតអាមេរិក ប្តេជ្ញាបន្ដពង្រឹងពង្រីក វិស័យសន្ដិសុខ ប្រឆាំងឧក្រិ​ដ្ឋ​កម្មអ​​​ន្ដ​រ​ជាតិ បង្ក្រាប​បទ​ល្មើ​​ស​​ផ្សេង​ៗ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា នឹងគោរពទៅលើតួនាទី និងការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ដពង្រឹងពង្រីក វិស័យសន្ដិសុខ ការបង្ក្រាបបទល្មើសផ្សេងៗ ប្រឆាំងឧក្រិ​ដ្ឋ​កម្មអ​ន្ដរ​ជាតិ ក៏ដូច​ជា ក្រសួងពាក់ព័ន្ធ ក្នុងការធានាសន្ដិសុខ សុវត្ថិភាព ជូនប្រជាជនរបស់ខ្លួ​ន​។

នា​ព្រឹក​ថ្ងៃ​សុក្រ​ ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ឲ្យ​ លោក​ W.Patrick​ Murphy​ ឯកអគ្គរដ្ឋទូត​ថ្មី​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​សហការ​រី​ចូល​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។

ក្រោយបញ្ចប់ជំនួប លោកឯកអគ្គរដ្ឋទូត និងសម្ដេចក្រឡាហោម ស ខេង បានផ្ដល់បទសម្ភាសន៍រួមគ្នាជូនអ្នកសារព័ត៌មាន។
លោក W.Patrick Murphy បានលើកឡើងថា យើងខ្ញុំគោរពទៅលើ​តួ​នាទី និងការទទួលខុសត្រូវរបស់​ក្រ​សួង​មហា​ផ្ទៃ និងរាជរដ្ឋា​ភិបាល ពិសេសការធានាសន្ដិ​សុ​ខ​ ទៅដល់ប្រ​ជា​ជ​នកម្ពុជា រួមទាំងជូនយើងខ្ញុំ។

លោក W.Patrick Murphy បានបញ្ជាក់ថា ក្នុងជំនួ​បនោះ លោក និងសម្ដេចក្រឡាហោម ស ​ខេ​ង បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា ​និ​ងជិតស្និទ្ធជាទីបំ​ផុត ហើយបានប្ដេជ្ញាចិត្តរួ​មគ្នា ពង្រឹងការអនុ​វ​ត្តច្បាប់ ដើម្បីទប់ស្កាត់ការ​ជួ​ញដូរ​ស​ត្វព្រៃ ការជួញដូរមនុ​ស្ស​ ការការពា​រ​កុមារ និងការប្រយុទ្ធប្រឆាំងឧក្រិ​ដ្ឋ​កម្មអ​ន្ដរ​ជាតិ ព្រមទាំងការងារមួ​យ​ចំ​នួន​ទៀត។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្រសួងមហាផ្ទៃ និងស្ថានទូតអាមេរិក និ​យាយដោ​យឡែ​ក និងនិយា​យ​ជារួម កម្ពុជា-អាមេរិក បានឯកភាពគ្នាបន្ដពង្រឹង​ព​ង្រីក វិស័យសន្ដិសុខ ការបង្ក្រាបបទល្មើ​ស​ផ្សេង​ៗ។ ជាមួយគ្នា​នេះ​ ក្នុងនាមរាជរដ្ឋា​ភិ​បាលក​ម្ពុ​ជា សម្ដេចក្រឡា​ហោ​ម ​ស ខេង ក៏បានថ្លែងអំណរ​គុ​ណ​ ដល់រដ្ឋាភិបាល​អា​មេ​រិក​ តាមរយៈ​រ​ដ្ឋ​មន្ដ្រីក្រ​សួងកា​រប​រទេស ដែលបានជូនព​រ​ដល់​កម្ពុជា ក្នុងការប្រារព្ធបុណ្យ​ឯ​ករាជ្យ​ជា​តិ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងឱកាសខួបអនុស្សាវ​រី​យ៍៧​០ឆ្នាំ​ នៃទំនាក់ទំនងរ​វា​ងក​ម្ពុជា- អាមេរិក ភាគីទាំង​ពី​រ នឹងរិះរកនូវ​ក​ម្មវិធី​ល្អ​ៗ ដើម្បីសម្ដែង​ឲ្យ​ឃើញនូ​វ ទំនាក់ទំនងដ៏យូរ​អ​ង្វែង​ ហើយកាន់តែព​ង្រី​កពង្រឹ​ងឲ្យ​កាន់​តែល្អប​ន្ថែ​មទៀ​ត៕ដោយ៖បញ្ញាស័ក្តិ

 

×