Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ផ្តល់​អនុសាសន៍​៣​ចំណុច​សំខាន់ៗ​ដល់​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា U19 ក្រោយ​ឈ្នះ​ថៃ ២-១

​ភ្នំពេញ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មានប្រសាសន៍​សំណេះ​សំណាល​​ជាមួយ​ក្រុម​​កីឡាករ​កម្ពុ​ជា​អាយុ​ក្រោម​១៩​ឆ្នាំ ក្រោយ​បញ្ចប់​ការប្រកួត​របស់​ក្រុមយុវជន​កម្ពុជា ដែល​បាន​យកឈ្នះ​ក្រុមយុវជន​ថៃ ដោយ​លទ្ធផល​បច្ចេកទេស ២​ទល់​១ នា​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៃ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល G ព្រឹត្តិការណ៍ AFC U-19 Championship 2020​។​

​ប្រសាសន៍​ទាំង ៣​ចំណុច​សំខាន់ៗ​របស់លោក​ម​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រួមមាន​៖ ទី​១-​ពេលដែល​យើង​លេង ត្រូវ​រក្សា​មិត្តភាព ទុកចិត្ត​គ្នា ដោយ​បាល់ទាត់​លេង​ម្នាក់ឯង​មិនកើត​ទេ គឺ​ត្រូវ​លេង​រួមគ្នា​ជា​ក្រុម ត្រូវ​ជួយ​គ្នា ហើយ​អ្នក​ដែល​មិន​ទទួល​ការបន្ទោស​នោះ ក៏ត្រូវ​ដឹងថា​ខ្លួនឯង​ត្រូវធ្វើ​អ្វី​ឲ្យ​ល្អ​ទៅមុខទៀត​។ ទី​២-​គឺ​បច្ចេកទេស​បូក​ជាមួយ​កម្លាំង ប្រសិនបើ​គ្មាន​កម្លាំង ក៏​ប្រើ​បច្ចេកទេស​មិនកើត​ដែរ និង​ចំណុច​សំខាន់​ទី​៣ គឺ​ដាច់ខាត​កុំ​មើលស្រាល​គូប្រកួត ជាក់ស្តែង​ដូច​ការប្រកួត​ជាមួយ​ក្រុមយុវជន​ថៃ​ថ្ងៃនេះ គឺ​ខាង​ថៃ​គេ​សំឡឹង​មក​យើង​ថា​អាច​យកឈ្នះ​យើង ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​ផ្ទុយ​ពី​ការរំពឹងទុក​របស់គេ​។​

​លោក​ផ្តល់​អនុសាសន៍​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ទាំងអស់​ថា ទោះបីជា​ការប្រកួត​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ក៏ដោយ ខ្សោយ​ក៏ដោយ សំខាន់បំផុត​គឺ​ត្រូវខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ហើយ​សម្រាប់​ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ ពូ​ល G នេះ ត្រូវ​ប្រឹងប្រែង និង​ដណ្តើម​ឲ្យ​បាន​នូវ​ជ័យជម្នះ​គ្រាប់​ច្រើន​ទៀត គឺ​រិត​តែ​ល្អ​។ លោក​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា សម្តែង​ការ​ស្តោក​ស្តាយ ដែល​ចាញ់​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃ​បើកឆាក ហើយ​ប្រសិន​ប្រកួត​នោះ​យើង​យកបាន​១​ពិន្ទុ​ស្មើ គឺជា​រឿង​ល្អ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ឯកឧត្តម​បាន​លើកទឹកចិត្ត​ដល់​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត ដោយនិយាយ​ពី​រឿង​ឈ្នះ​សិន នា​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ប្រ៊ុយណេ​៕​ដោយ​៖​កូ​ឡាប​

×