Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី ១៤-២០ ខែវិច្ឆិកា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប ភាគ​កណ្តាល ភាគ​ពាយ័ព្យ តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន នឹង​អាចមាន​ភ្លៀង​តិចតួច​នៅ​ផ្នែក​ខ្លះ

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩)​។​

​តាមរយៈ​ការតាមដាន ស្ថានភាព​ធាតុអាកាស​ជាប្រចាំ ទាំង​នៅក្នុង​តំបន់​និង​នៅ​កម្ពុជា សង្កេតឃើញថា ជ្រលង​សម្ពាធ​ខ្ពស់ បាន​នឹង​កំពុង​រំកិល​ចុះក្រោម និង​មាន​ឥទ្ធិពល​មធ្យម​លើ​កម្ពុជា​។​

​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ ចាប់ពី​ថ្ងៃទី ១៤-២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល ភាគ​ពាយ័ព្យ តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន នឹង​អាចមាន​ភ្លៀង​តិចតួច​នៅ​ផ្នែក​ខ្លះ ។​

​សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °c​។ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៧-២៩ °C ។​

២- តំបន់​វាលទំនាប​ភាគ​ខាងក្រោម និង​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​តិចតួច​។ សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C ៕ ដោយ​៖​កូ​ឡាប​

×