កណ្តាល៖ នគរបាលបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាប តាមដីកា បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់តាមអំណាចដីកា របស់សាលាដំបូងខេត្តកណ្ដាលរំលោភសេពសន្ថវៈកាលពី៣ឆ្នាំមុន។ ជនសង្ស័យតរូវចាប់ខ្លួននៅ ថ្ងៃទី៩មករា២០១៨ វេលាម៉ោង១៧និង១៥នាទីនៅចំណុចភូមិចេតិយ៍ទ្រេត ឃុំវិហារលួងស្រុកពញាឮ ខេត្ដកណ្ដាល។
កម្លាំងផ្នែកនគរបាលយុត្តិធម៌និងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយប៉ុស្តិ៍នគរបាលវិហារលួង បានធ្វើការឃាត់ខ្លួនឈ្មោះគឹម ចន្ធី ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរយោធាមានទីលំនៅភូមិ ចេតិយ៏ទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្ដកណ្ដាល។ពីបទ៖ រំលោភសេពសន្ថវៈ (មានស្ថានទម្ងន់ទោស) កើតហេតុកាលពីអំឡុងខែធ្នូឆ្នាំ២០១៥ នៅចំណុច ភូមិចេតិយ៍ទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្ដកណ្ដាល ។ ដីកាលេខ៦៥៨ដកបចខ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧របស់លោកផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល។ករណីនេះបានបញ្ជូនមកអធិការដ្ឋាននគរស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ