Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ល្បែង​ចាក់​ភ្នាល់​បាល់​តាម​អន​ឡា​ញ នៅ​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​

ភ្នំពេញ​៖ គណ​:​បញ្ជាករ​ឯកភាព​ខណ្ឌ​ទួលគោក​បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិការ​បង្ក្រាប​ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ( ចាក់​ភ្នាល់​បាល់​តាម​អន​ឡា​ញ ) មួយ​កន្លែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ កាលពី​រសៀល​ថ្ងៃ​ពុធ ៩​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា គ​.​ស​២០១៨ វេលា​ម៉ោង ១៥​និង​៣០​នាទី​ ​នៅ​ចំណុច សេវា​អ៊ី​ន​ធើ​ណត វិស័យ​ព័ត៌មាន ( កាហ្វេ​០១៨ ) ដែល មាន​ទីតាំង​ផ្ទះ​លេខ ២៥៩ ផ្លូវ​លេខ​១២២ ក្រុម ទី​៣៦ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ទៀ​វ សំអឿន ជា​អភិបាលរង ខណ្ឌ ក្រោយ​ការ​សម្រប សម្រួល​ពី​លោក ឡុង ជាប ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោយ​មាន​ការចូលរួម​ពី​កញ្ញា ណុប លក្ខ័​ណា ជា​ក្រឡាបញ្ជី

​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ក្នុងនោះ​ភ្នាក់ងារ​ស៊ីសង​ចំនួន​០៣ នាក់ និង​អ្នក​ចាក់​ភ្នាល់​ចំនួន​១​នាក់ រួមមាន ៖១-​ឈ្មោះ វុទ្ធី ស្រី​ឡែន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក សេវា​អ៊ី​ន​ធើ​ណេត វិស័យ​ពត៌មាន (​កាហ្វេ​០១៨ ) ស្នាក់​នៅផ្ទះ​លេខ​២៥៩ ផ្លូវ​លេខ​១២២ ក្រុម ទី​៣៦ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ( ភ្នាក់ងារ​ស៊ីសង ) ។​២-​ឈ្មោះ អ៊ួ​ង ផល្លា ភេទ​ស្រី អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក សេវា​អ៊ី​ន​ធើ​ណេត វិស័យ​ព័ត៌មាន (​កាហ្វេ​០១៨ ) ស្នាក់​នៅផ្ទះ​លេខ​០៧២ ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ( ជា​ភ្នាក់ងារ​ស៊ីសង ) ។​ ៣-​ឈ្មោះ ខៀវ បញ្ញា​វឌ្ឍន៍ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សេវា​អ៊ី​ន​ធើ​ណេត វិស័យ​ព័ត៌មាន (​កាហ្វេ​០១៨ ) ស្នាក់នៅ​ផ្ទះជួល​ពុំ​ស្គាល់​លេខ ផ្លូវ លេខ​៣៩០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ភ្នាក់ងារ​ស៊ីសង ) ។​៤-​ឈ្មោះ យ៉ា ហៃ​ដាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន រោង​ម៉ាស៊ីនកិនស្រូវ ស្នាក់នៅ​ផ្ទះជួល​ពុំ​ស្គាល់​លេខ ផ្លូវលំ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ជា​អ្នក​ចាក់​ភ្នាល់ ) និង​ចាប់យក​វត្ថុតាង​រួមមាន ៖​ម៉ូនីទ័រ​ម៉ាក Dall ចំនួន​១៨​គ្រឿង CPU ចំនួន​១៤ គ្រឿង ម៉ាស៊ីន​ព្រីន​បុ​ងបាល់​ម៉ាក​B2B ចំនួន​៤​គ្រឿង ម៉ាស៊ីន​ព្រីន នឹង​ថតចម្លង​ម៉ាក HP ចំនួន​១​គ្រឿង ម៉ាស៊ីន​កាម៉េរ៉ា​សុវត្ថិភាព​ចំនួន​០១​គ្រឿង , ម៉ាស៊ីនណេត​វើត​ម៉ាក TP .Link ចំនួន​២​គ្រឿង ម៉ៅ​ចំនួន​១៣​គ្រឿង ឃី​ប៊​ត​ចំនួន​១៤ បន្ទះ ទូរទស្សន៍​មួយគ្រឿង​ម៉ាក LG 42 អ៊ិញ ចំនួន​១​គ្រឿង លិខិតអនុញ្ញាត លេខ ៣៤០ ល​.​អ របស់​ឈ្មោះ សុ សុភា ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ចេញ​ដោយ មន្ទីរ​សារពត៌មាន​រាជធានី​ភ្នំពេញ , ប្រាក់​ដុល្លារ​ចំនួន​៣៨៩$ (​បី​រយ​ប៉ែតសិប​ប្រាំបួន​ដុល្លារ​សហរដ្ឋអាមេរិក ) នឹង​ប្រាក់​រៀល​ចំនួន​៧០០០៛ ( ប្រាំពីរ​ពាន់​រៀល ) ក្រោយ​ពី​ត្រួតពិនិត្យ​រួច​ក្រុម​ប្រតិបត្តិការ​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ រួម​និង​ចាប់​យក​វត្ថុតាង​ពាក់ព័ន្ធ​នឹង​ការបើក​ល្បែង​ខាងលើ ប្រគល់អោយ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ដោយឡែក​ទីតាំង​ប្រព្រឹត្ត​បទល្មើស ដោយ​មាន​ការឯកភាព​ពី​លោក ឡុង ជាប ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​ប្រតិត្ត​ការយើង​សម្រេច បិទ​ឃ្លុំបេ​ជា​បណ្ដោះអាសន្ន ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ធ្វើ​ការសាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×