តាមមជ្ឈដ្ឋានអ្នកវិភាគនោះ រុស្ស៊ី និងសម្ព័ន្ធមិត្តបានបង្កើតឡើងនូវសម្ព័ន្ធភាពខ្លាំងក្លាមួយនៅស៊ីរី ហើយធ្វើឲ្យបរាជ័យផែនការបែងចែកតំបន់របស់អាមេរិក ។
ឧត្តមសេនីយយោធាស៊ីរី Muhammad Abbas ប្រាប់សារព័ត៌មាន Sputnik ផ្សាយជាភាសាអារ៉ាប់ថា “អាស្រ័យដោយកិច្ចប្រឹងប្រែងរួម បណ្តាប្រទេសរុស្ស៊ី ស៊ីរី អ៊ីរ៉ង់ និងប្រទេសចំណុះ BRICS ទាំងអស់អាចបង្កើតឡើងបាននូវកម្លាំងយ៉ាងមានប្រសិទ្ធភាព ដើម្បីប្រឆាំងសត្រូវរួម” ។
តាមឧត្តមសេនីយ៍ Abbas ដដែលនេះ សម្ព័ន្ធភាពជិតស្និទរវាងរុស្ស៊ី ស៊ីរី គួបផ្សំជាមួយលក្ខណៈជំនាញរបស់នាយទាហានស៊ីរី បានធានា “កម្រិតប្រាកដ ប្រជាខ្ពស់ ក្នុងយុទ្ធនាការទាំងឡាយ និងជាក់ស្តែងគឺជោគជ័យទាំងឡាយលើសមរភូមិ” ។
ចំពោះទាហានរុស្ស៊ីរូបនេះសង្គ្រាមនៅស៊ីរីពុំទាន់បញ្ចប់ទេ
ប៉ុន្តែសង្គ្រាមនៅពុំទាន់បញ្ចប់ឡើយ ហើយវាតម្រូវឲ្យមានកិច្ចប្រឹងប្រែងបន្ថែមទៀត ក្នុងការបញ្ចប់ជម្លោះ ។ សង្គ្រាមនៅស៊ីរីពុំមែនជាជម្លោះកំរិត “ក្នុងតំបន់” ទេ ។
ឧត្តមសនីយ Abbas សង្កត់ធ្ងន់ថា នោះគឺជាសង្គ្រាមអន្តរជាតិមួយដែលក្នុងនោះអាមេរិកបានប្រើប្រាស់ក្រុមភេរវកម្មធ្វើជាឧបករណ៍នាំមុខ ។ តាមរយៈ “អាវុធដ៏សាហាវ” នេះ ពួកអាមេរិកកំពុងប្រឆាំងនឹងបណ្តាប្រទេសទាំងឡាយដែលពួកគេពុំចូលចិត្ត ។ អាមេរិកំពុងសង្ឃឹមថា សង្គ្រាមនៅស៊ីរីនិងអ៊ីរ៉ាក់បន្តអូសបន្លាយ ។ នៅអនាគតខាងមុខនេះនឹងមានយុទ្ធនាការប្រឆាំងជាមួយអ៊ីរ៉ង់ព្រមទាំងរុស្ស៊ីផ្ទុះឡើយ” ។
អាមេរិកនឹងពុំបោះបង់ផែនការបែងចែកតំបន់ របស់ពួកគេទេ ហើយជំលោះនឹងត្រូវបានធ្វើការនាំចេញទៅកាន់តំបន់ដទៃទៀតជាអាទិ៍ ៖ បណ្តារដ្ឋចំណុះអតីតសហភាពសូវៀត មីយ៉ាន់ ភូមា និងតំបន់ពាក់កណ្តាលស្វ័យគ្រប់គ្រង ។ របស់ជនជាតិ Kurd នៅអ៊ីរ៉ាក់ ។ ឧត្តមសេនីយយោធារូបនេះនៅបានព្រមានថា សាសនាអ៊ីស្លាម កំពុងត្រូវបានគេយកប្រើប្រាស់ប្រៀបដូចវាំងនន សំដៅបិទបាំងសកម្មភាពទាំងឡាយ ដើម្បីបំផ្លាញរុស្ស៊ី អ៊ីរ៉ង់ និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ។
អ្នកវិទ្យាសាស្ត្រនយោបាយ Akram al-Shilli លើកឡើងថា ថ្វីត្បិតតែផែនការបែងចែកជាតំបន់នៅមជ្ឈិមបូព៌ារបស់អាមេរិកភាគច្រើនបានបរាជ័យក្តី ក៏ប៉ុន្តែគោលដៅនៃផែនការនេះ កំពុងប្រមូលផ្តុំទៅកាន់តំបន់ពាក់កណ្តាលស្វ័យគ្រប់គ្រងរបស់ជនជាតិ Kurd នៅអ៊ីរ៉ាក់ ៕