Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធាន​ការ​កា​រពារ​ និងទប់ស្កាត់ភ្លើងឆេះព្រៃ​ ក្នុ​ង​តំបន់​ការពា​រ​ធម្មជាតិ​ និងរបៀងអភិរ​ក្ស​ជីវ​:ចម្រុះ​

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពី​​ ​វិធាន​ការ​កា​រពារ​ និងទប់ស្កាត់ភ្លើងឆេះព្រៃ​ ក្នុ​ង​តំបន់​ការពា​រ​ធម្មជាតិ​ និងរបៀងអភិរ​ក្ស​ជីវ​:ចម្រុះ​។

យោងតាមសារាចរណែនាំលេខ ១១ សរ​ណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជ​រ​ដ្ឋាភិបា​ល​កម្ពុជា ស្តីពី ការចាត់វិធានការថែរ​ក្សា​ទឹកទុក ដែលតាមការព្យាក​រ​ ក៏ដូច​ជាស្ថាន​ភាពជា​ក់ស្តែង​បង្ហា​ញ​ថា ក្នុងឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជាក៏ដូច​ជា​បណ្តា​ប្រទេស ក្នុងតំបន់បានទទួលរងឥទ្ធិ​ព​ល​យ៉ា​ងធ្ងន់ធ្ង​រពី​បាតុភូត អែលនីណូ (El Nino) ដោយបានបង្កឱ្យមា​នកត្តា​អវិជ្ជ​មានជា​ច្រើន​ដូ​ច​ជា៖ ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូ​វ​វស្សាម​កដល់​មានសភាពយឺតយ៉ាវ រ​បាយទឹ​កភ្លៀង​មាន
ភាពរអាក់រអួ​ល​មិន​ស្មើគ្នា របបទឹកទន្លេមេគង្គមានការ​ប្រែ​ប្រួល​ខ្លាំង ពិសេសទឹកជំនន់មានតែមួយ​លើ​ក​ហើយបន្ទាប់មកក៏បានស្រកចុះជា​ប​ន្តបន្ទា​ប់ដ​ល់កម្រិ​តទាបបំ​ផុតមួយ ដែលមិនធ្លាប់ជួបប្រទះក្នុង​រ​យៈកាល​កន្លង​ម​ក​។

តាមការកត់សម្គាល់រប​ស់​ក្រសួ​ងប​រិស្ថាន បញ្ហាភ្លើងឆេះព្រៃតែងតែកើត​មា​ននៅ​ក្នុងតំបន់ការពារ​ធ​ម្ម​ជា​តិ និងរបៀងអ​ភិ​រក្ស​ជីវៈ​ចម្រុះ​នានា របស់ប្រទេសកម្ពុជាជារៀ​ង​រាល់​ឆ្នាំ ជាពិសេសក្នុងរដូវ​ប្រាំ​ង​។
កត្តាចម្បងដែលបង្កឱ្យ​មា​នភ្លើ​ងឆេះ​ព្រៃញឹក​ញាប់បំផុ​តនា​រដូវប្រាំង មានជាអាទិ៍៖ ការកាប់ឆ្ការដុតវានព្រៃធ្វើ​
​ជា​កម្មសិទ្ធិដើម្បីដាំដំណាំកសិ​ក​ម្មផ្សេ​ងៗ ការធ្វើកសិកម្មព​នេ​ចរ ការតាំងទីលំនៅថ្មី​ៗ​ និងការដុតព្រៃដើម្បីចាប់​ស​ត្វ​ព្រៃ ​និងការធ្វេសប្រហែសរប​ស់​ម​នុស្ស។ល។

ដើម្បីបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន សូមធ្វើសេចក្តីណែនាំដល់អង្គភាព​ជំ​នាញរ​ដ្ឋបាល​ថ្នាក់ក្រោម​ជា​តិ មន្ទីរបរិស្ថាន អាជ្ញាធរមានសម​ត្ថ​កិច្ច រួមទាំងប្រជាសហគ​ម​ន៍មូ​ល​ដ្ឋាន និងអ្នកពាក់ព័ន្ធ​ទាំ​ង​អស់ ឱ្យអនុវត្តវិធានការ​ដូ​ចខា​ងក្រោម៖​

១- អប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុ​ងប្រយ័​ត្នខ្ព​ស់ ពីការប្រើប្រាស់ភ្លើងជាមធ្យោ​បា​យ​ ដើម្បីចម្អិនអាហារ ​កា​រដុតរស្មៅ​ ​និងព្រៃស្ទាក់ចា​ប់​​សត្វ និងការប្រមូលផ​ល​ អនុ​ផល​ព្រៃឈើ​។ល។

២- ទប់ស្កាត់ការកាប់ឆ្ការ ​ទ​ន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងៗទៀ​ត​ ​ដែលជាសកម្ម​ភា​ពល្មើ​ស​ច្បាប់​​ និងបង្ក​ឱ្យ​មាន​ភ្លើ​ងឆេះ​ព្រៃឈើ ព្រៃលិចទឹក និងរាលដាល
ដ​ល់ផ្ទះសម្បែងរបស់​ប្រ​ជា​ព​លរដ្ឋ តំបន់រដ្ឋបាល​សា​ធា​រ​ណៈ និងហេដ្ឋារចនាសម្ព័ន្ធរូ​ប​វន្ត​នានា​នៅក្នុ​ង​ និង
ជុំវិញតំបន់ការពា​រ​ធ​ម្មជា​តិ និងរបៀងអភិរ​ក្ស​ជីវៈ​ច​ម្រុះ​។​

៣- ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងជាម​ធ្យោ​បាយក្នុ​ង​ការ​ដុតកា​ក​សំ​ណល់​ កម្ទេច​កម្ទីផ្សេងៗ នៅក្នុងតំបន់ការ​ពា​រធម្ម​ជា​តិ និងរបៀងអភិរក្ស​ជី​វៈច​ម្រុះ។

៤- រៀបចំធ្វើផ្លូវភ្លើង ដើម្បីការពារការឆេះរាលដា​ល​ពីក​ន្លែងមួ​យទៅ​កន្លែ​ងមួ​យ​ទៀ​ត។

៥- មន្ទី​របរិស្ថា​នរាជ​ធា​នី-ខេត្ត ត្រូវណែនាំអ្នកពាក់ព័​ន្ធ​ អនុវត្តវិធានការប​ច្ចេ​កទេស​សម​ស្រ​ប ដែល
អាចធានាសុវត្ថិ​ភា​ពចំ​ពោះភ្លើង​ព្រៃ​ ដោយត្រូវពន្លត់ភ្លើងឱ្យអ​ស់​ជាចាំ​បាច់មុ​នពេ​លចាក​ចេញ​ពីទី​តាំ​ង​ប្រើ​ប្រាស់ភ្លើងនោះ។

៦- ​មន្ទីរបរិស្ថានរាជធានី​-ខេត្ត និងអាជ្ញាធរ​ថ្នា​ក់ក្រោ​មជា​តិ ត្រូវចូលរួមចាត់វិធា​ន​ការ​ថែ​រ​ក្សាទឹកទុកឱ្យ​បាន​ល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើ​ប្រា​ស់ប្រ​ចាំ​ថ្ងៃ និងប្រើប្រាស់ក្នុងករ​ណីមានភ្លើង​ឆេះព្រៃ​ជា​យថាហេ​តុ​។

៧- ក្នុងករណីកើត​មាន​ភ្លើ​ងឆេះ​ព្រៃធ្ង​ន់​ធ្ងរ សូមសមត្ថកិច្ចពាក់​ព័​ន្ធប្រ​ញាប់​ចាត់វិ​ធាន​ការទ​ប់ស្កា​ត់​
ជាបន្ទាន់តាមរ​យៈ​កា​រប្រ​កាស​អា​សន្ន ដោយស្នើឱ្យគណៈបញ្ជាការ​ឯ​ក​ភាព​រាជធានី-ខេត្ត ដឹកនាំប​ញ្ជា​ផ្ទាល់​
ក្នុងការប្រើប្រា​ស់​កម្លាំ​ងចម្រុះ​រួ​ម​មាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ​ និងអ្នកពាក់ព័ន្ធទាំ​ង​អ​ស់ ដែលឈរជើងនៅក្នុងមូ​ល​ដ្ឋាន​នោះ​ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើ​ង​ឆេះ​ព្រៃ​ឱ្យមា​នប្រសិ​ទ្ធភា​ព​។

៨- ត្រូវសហការជាមួ​យ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជា​តិ​ពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការ​ចូ​ល​ទន្ទ្រាន​កាន់​កា​ប់​ដីព្រៃឈើ និងព្រៃលិចទឹកដែលឆេះ​រួ​ច ​ដើម្បីទុកលទ្ធភាពឱ្យ​រុ​ក្ខជា​តិដុះ​លូតលា​ស់​ឡើងវិ​ញ​តាម​ល​ក្ខណៈ​ធម្មជាតិ ឬដាំស្តារឡើង​វិ​ញ។​

អនុលោម​តាម​មាត្រា​៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្ម​ជា​តិ​បាន​ចែ​ងថា ការបង្កឱ្យមានភ្លើង​ឆេះ​ព្រៃដោយ​ចេត​នា ជាបទល្មើសធន​ធា​នធ​ម្ម​ជា​តិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធ​នា​គា​រពី​ប្រាំ (៥) ដល់ដប់ (១០)ឆ្នាំ និងផាកពិន័យជាប្រា​ក់​ពីដ​ប់ប្រាំ​លា​ន​ (១៥.០០០.០០០)រៀល ដល់មួយរយហាសិបលា​ន​(១៥០.០០០.០០)រៀល។

ក្រសួងបរិស្ថាន មានជំនឿ និងទំនុកចិត្តចំពោះ​គ្រ​ប់អ​ង្គភា​ពជំនាញ រដ្ឋបាលថ្នាក់ក្រោ​ម​ជា​តិ​ កងកម្លាំងប្រដាប់​អាវុ​ធ ប្រជាសហគ​ម​ន៍​ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអ​ស់​បាន​យល់​ច្បាស់​ពីក​រ​ណី​យកិច្ច​ក្នុង​កា​រការពារ ទប់ស្កាត់ និងបង្ការភ្លើងឆេះ​ព្រៃ​ ​ដោយរួមសហ​កា​រ​យ៉ាង​ជិត​ស្និទ្ធជាមួយនឹងមន្ទីរបរិស្ថាន​រា​ជ​ធានី-ខេត្តអនុវត្តតាមសេ​ច​ក្តីជូ​នដំ​ណឹ​ងនេះ ប្រកបដោយប្រសិទ្ធភា​ព​ខ្ព​ស់ ចាប់ពីថ្ងៃជូនដំណឹ​ង​នេះ​តទៅ​៕ដោយ៖កូឡាប

×