យន្តហោះអាមេរិកអាថ៌កំបាំងនេះ បានលេចចេញវត្តមាននៅមូលដ្ឋានយោធានៃរដ្ឋ Florida អាចជាគ្រោងការណ៍ផលិតកំពូលយន្តហោះលឿនជាងសំឡេងដ៏សម្ងាត់បំផុតររបស់យោធាអាមេរិក។
សម្ព័ន្ធក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក Lockheed Martin ត្រូវបានចាត់ទុកថា កំពុលផលិតយន្តហោះហំពូលសំឡេងឲ្យកងទ័ពអាមេរិក ដែលមានល្បឿនដល់ទៅ 7.400kmm/h -នេះបើតាម Daily Star ។
រូបភាពថ្មីបំផុតលើ Google Earth បង្ហាញឲ្យឃើញវត្ថុចម្លែកមួយស្រដៀងនឹងយន្តហោះសម្ងាត់បំផុត នៅលើផ្លូវហោះហើរ នៃមូលដ្ឋានយោអាអាមេរិក។
តាម Tyler Glockner អ្នកបង្ហោះរូបភាពនេះលើទំព័រ Youtube secureteam10 តំបន់នេះជាកន្លែងដែលក្រុមហ៊ុនអាកាសចរណ៍អវកាស ដែល “សំខាន់គឺតម្លើងគ្រឿងម៉ាស៊ីនយន្តហោះ បម្រើឲ្យគោលដៅស៊ីវិល និងយោធា”។
“នេះអាចជាមូលហេតុដែលពួកគេកំពុងចូលរួមក្នុងគ្រោងការណ៍ដ៏សម្ងាត់បំផុតមួយ” Glockner ពោល ។ “អ្វីដែលអ្នកកំពុងឃើញវាជាវត្ថុហោះហើរអាថ៌កំបាំង។ យើងពុំទាន់ដឹងច្បាស់ថា វាជាអ្វី។ វាពុំស្រដៀងនឹងយន្តហោះណាៗទាំងអស់ធ្លាប់មានពីមុនមក។
វត្ថុអាថ៌កំបាំងស្រដៀងយន្តហោះលឿនជាងសំឡេងដ៏សម្ងាត់របស់យោធាអាកាសអាមេរិក។
Glockner ដដែលលើកសំណួរ ៖ “វាស្រដៀងនឹងយន្តហោះមានល្បឿនលឿនជាងសំឡេង ឬក៏យាន្តអវកាសតែម្តង”។
មនុស្ស 400.000 ដែលបានចូលទស្សនាលើកយោបល់ផ្សេងៗគ្នាជាអាទិ៍ ៖
-នេះជាយន្តហោះកំពូលលឿនជាងសំឡេង តែហេតុអ្វីពួកគេបែរជាដាក់វានៅកណ្តាលវាលទៅវិញ?
– “គ្មានអ្វីសម្ងាត់ទៀតទេ ប្រសិនបើគេទុកយន្តហោះឲ្យអ្នកដទៃឃើញបែបនេះនោះ”។
-អាចថា ជានាវាល្បឿនលឿន ព្រោះនៅក្បែរនេះមានទន្លេធំមួយដែរ៕ សូយន