Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈ​កម្មាធិ​ការ​ចម្រុះ​កិច្ច​កា​រព្រំដែន សេចក្តីថ្លែងការណ៍ ចំណុចបង្គោល​ព្រំ​ដែន​លេខ៧​៨ ក្លែងក្លាយលើប្រព័ន្ធ​ ​Internet

ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិ​ច្ច​ការ​ព្រំដែន ចេញសេចក្តីថ្លែងការ​ណ៍​ទាត់ចោ​ល​ ការបំផ្លើសរបស់ Facebook ឈ្មោះ Sila Chey ដែលបង្កើតចំណុចបង្គោ​ល​ព្រំដែន​លេខ​៧៨ ក្លែងក្លាយ​លើ​ប្រព័​ន្ធ Internet។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ថា គណៈកម្មាធិការចម្រុះកិ​ច្ច​ការ​ព្រំដែ​ន សូមប្រកាសទាត់ចោ​ល​ទាំងស្រុ​ងនូវ​ការ​ចុះផ្សាយ​បំផ្លើស​តាមរ​យៈការ Comment របស់គណនី Facebook ឈ្មោះ Sila Chey ដែលបានបង្កើ​ត​ចំណុច​បង្គោ​លព្រំ​ដែ​នក្លែងក្លាយលេខ​៧​៨ នៅលើប្រព័ន្ធអ៊ីន​ធឺណិត កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណុចបង្គោលព្រំដែនក្លែងក្លាយនោះ ខុសគ្នាជាង៥គីឡូម៉ែត្រ ​ពី​បង្គោលព្រំ​ដែ​នលេ​ខ៧​៨ផ្លូ​វការ។

ដើម្បីបញ្ចៀសនូវការយល់ច្រឡំ ​គ​ណៈកម្មាធិការចម្រុះកិ​ច្ច​ការព្រំ​ដែន បានបំភ្លឺជូន​សា​ធារណ​មតិ​ជា​តិ និងអន្តរជាតិឱ្យបានជ្រាប​ដូ​ចត​ទៅ៖

១)បង្គោលព្រំដែនលេខ៧៨ផ្លូវ​កា​រ គឺជាប្រភេទ​បង្គោ​ល​ភ្លោះ រួមមានបង្គោល​លេ​ខ​៧៨(១) បោះនៅត្រើយខាង​លិ​ចទន្លេ​ចា​ម លើទឹកដីកម្ពុជាក្នុ​ង​ភូមិ​សាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ​ ​និងប​ង្គោល​លេ​ខ៧៨(២) បោះនៅត្រើយខាងកើ​តទ​ន្លេចា​មលើទឹ​កដី​វៀត​ណាម ក្នុងភូ​មិសាស្ត្រ ស្រុកឡុកនិញ ខេត្តប៊ិញភឿក។ ​ខ្សែ​ព្រំដែននៅតំបន់នេះដើរតាមពា​ក់​កណ្តាល​ទន្លេ​ចា​ម។ បង្គោលព្រំដែនលេខ៧​៨​ផ្លូវការនេះ ត្រូវបានបោះតាមផែនទី​ផ្លូ​វការ​ដែល​ប្រទេស​ទាំងពី​របាន​អនុម័​តទទួ​ល​យក។

២)ការបង្កើតចំណុចព្រំ​ដែ​នលេខ​៧៨ក្លែង​ក្លាយនៅលើ​ប្រ​ព័ន្ធអ៊ីនធឺណិត Google Map នេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនអគ​តិ​មួយចំ​នួ​នដែល​មាន​និន្នា​ការប្រ​ឆាំ​ងបា​នវា​យ​ប្រ​ហា​រ រាជរដ្ឋាភិបាលថា​បា​នកា​ត់ដី​ឱ្យវៀត​ណាម ក្រោយពេលដែ​ល​ក​ម្ពុជា-វៀតណាម បានចុះហត្ថលេខាលើ​ឯ​កសារ​ព្រំដែន​ចំ​នួន​២ កាលពីថ្ងៃទី៥​ ​ខែតុលា ឆ្នាំ២០១៩ កន្លងមក រួមមានសន្ធិសញ្ញា​បំ​ពេញប​ន្ថែម​ឆ្នាំ​២០១៩ និងពិធីសា​រ​ខណ្ឌសី​មា​ និងបោះ​ប​ង្គោលព្រំ​ដែនគោករវាង​ព្រះរាជាណា​ច​ក្រក​ម្ពុជា និងសាធារណរដ្ឋ​ស​ង្គម​និយម​វៀ​ត​ណា​ម។

៣) ការពិត ចំណុចបង្គោលព្រំដែនផ្លូវ​កា​រលេ​ខ៧៨ មិនបានបោះចូល​ក្នុ​ងទឹក​ដីប្រ​ទេស​កម្ពុជា ជាង៥គីឡូម៉ែត្រដូចកា​រ​ Co​mment និងរូបភាពបង្ហាញទីតាំងបង្គោលក្លែ​ង​ក្លាយ​រប​ស់ Account Facebook Sila Chey នៅឡើយ។

គណៈកម្មាធិការចម្រុះកិច្ចកា​រ​ព្រំដែ​ន ក៏បានអំពាវនាវដល់​ជ​នរួម​ជាតិ​ទាំ​ងក្នុង និងក្រៅប្រទេស កុំជឿលើរាល់កា​រ​បង្ហោះ​បោកប្រា​ស់​រប​ស់ជ​នអ​គតិ​មួយ​ចំនួន ដែលតែងតែបង្កើតព័ត៌មា​ន​ក្លែង​ក្លាយក្នុ​ង​ចេត​នាទុ​ច្ច​រិត ដើម្បីវាយប្រហារ​ដ​ល់កិ​ច្ចកា​រព្រំ​ដែន​រប​ស់រា​ជរ​ដ្ឋា​ភិ​បា​ល។

គណៈកម្មាធិការចម្រុះកិច្ចកា​រ​ព្រំដែន បានបញ្ជាក់ជូនសាធា​រ​ណម​តិ​ជាតិ និងអន្តរជាតិឱ្យបានជ្រា​ប​ជាថ្មី​ថា​ ក្នុងកិច្ចការខ​ណ្ឌ​សីមា និងបោះបង្គោលព្រំដែនរ​វា​ងព្រះ​រាជា​ណាច​ក្រក​ម្ពុជា ជាមួយនឹងសាធារ​ណ​រដ្ឋ​សង្គ​មនិយ​ម​វៀត​ណា​ម​ ក្រោមការដឹ​ក​នាំ​របស់ សម្តេចតេជោ ហ៊ុន សែន នា​យ​ក​រដ្ឋម​ន្ត្រីនៃ​ក​ម្ពុ​ជា រហូតមក​ដ​ល់ប​ច្ចុប្ប​ន្ននេះស​ម្រេ​ចបា​ន​លទ្ធ​ផ​ល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្ត​ធ្វើ​ឱ្យបា​នចប់​ជាស្ថាព​រ​១​០០% ដើម្បីធានាបាននូវបូរណភាព​ទឹ​កដី​ និងអធិបតេ​យ្យ​ភាព​ជា​តិ៕ ដោយ៖បញ្ញាស័ក្តិ

×