Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចចោទប្រកាន់ក្មេងទំនើង១៤នាក់ ពាក់ព័ន្ធនឹងករណីវាយគ្នាទៅវិញទៅមក ក្នុងបរិវេណវត្តពោធិ៍វង្សជំនីក និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន

កំពង់ចាម ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យដែលជាក្រុមក្មេងទំនើងទាំង ០២ ក្រុមដែលមានគ្នីគ្នាសរុបចំនួន១៤នាក់នេះ ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ទៅវិញទៅមក)” និងបទ“ហិង្សាដោយចេតនា(ទៅវិញទៅមក)” ប្រព្រឹត្ត នៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ និង ២១៨នៃក្រមព្រហ្មទណ្ឌ។

យោងសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ ជាក្រុមក្មេងទំនើង ០២ក្រុម ដែលមានគ្នាសរុបចំនួន ១៤នាក់ និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ទៅវិញទៅមក)» និងបទ «ហិង្សាដោយចេតនា(ទៅវិញទៅមក)» ប្រព្រឹត្តនៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្ត ឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ និង ២១៨ នៃក្រមព្រហ្មទណ្ឌ ។

សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងដែរថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១២៣៩ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ០២ (ពីរ)ក្រុម ដែលមានគ្នីគ្នាសរុបចំនួន ១៥នាក់ ដែលបានវាយ គ្នាទៅវិញទៅមក ដោយប្រើដំបងឬស្សី ឆ្នាំងដែកអ៊ីណុក និងកៅអីជ័រ នៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណ វត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ជាមួយនោះ តំណាងអយ្យការបានសម្រេចធ្វើការដោះលែងជនសង្ស័យម្នាក់ ឈ្មោះ បូរ៉ា ប៉ារ៉ាវ៉ាត់ ដោយមូលហេតុ ជននេះមានអាយុ ១៣ឆ្នាំ ដែលតាមផ្លូវច្បាប់ គឺមិនអាចធ្វើការឃាត់ខ្លួន និងចោទប្រកាន់បាន ព្រមទាំង សម្រេចមិនធ្វើការឃាត់ខ្លួនលើជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ រដ្ឋា ផងដែរ ព្រោះថា ជននេះរងរបួសបែកក្បាលហូរឈាមច្រើន និងបាក់ដងកាំបិត ដែលកាលៈទេសៈនេះ តម្រូវឱ្យមានការសង្គ្រោះ និងព្យាបាល ។ ដោយឡែក បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយ និងពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ភស្តុតាង តំណាងអយ្យការ ក៏បានសម្រេច ធ្វើការចោទប្រកាន់លើជនសង្ស័យ និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន ចំពោះ ក្រុមក្មេងទំនើងទាំង ០២ក្រុម មានគ្នីគ្នា ចំនួន ១៤នាក់ ផងដែរ ។

សូមជម្រាបថា បច្ចុប្បន្ន ស្ថាប័នអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម បានយកចិត្តទុកដាក់ និងអនុវត្តច្បាប់ ប្រឆាំងនឹងក្មេងទំនើង យ៉ាងយកចិត្តទុកដាក់បំផុត ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×