ភ្នំពេញ ៖ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យ និងក្រុមក្មេងទំនើង ចំនួន១២នាក់ ដែលត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាន់ផងដែរ។
ក្រោយពីធ្វើការបង្ហាញមុខជាសាធារណៈរួចមក កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនក្រុមជនសង្ស័យ និងក្រុមក្មេងទំនើងទាំង១២នាក់ខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី