“កាលពីខែ ១១ឆ្នាំទៅ យើងខ្ញុំបានចាប់ផ្តើមផ្ទេរយន្តហោះប្រយុទ្ធ F-52 និង F-35 ដំបូង” ប្រធានាធិបតីអាមេរិក Trump បានថ្លែងបែបនេះក្នុងពេលធ្វើសន្និសីទ្ធសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីន័រវេស Erna Solberg នៅសេតវិមាន។
… ប៉ុន្តែអាមេរិក ពុំមានផលិតយន្តហោះណាមួយ មានឈ្មោះថា F-52 ទេ!។ ប្រធានាធិបតីរូបនេះអាចច្រឡំ ព្រោះអាមេរិកកំពុងនិយាយពីរឿងលក់យន្តហោះ F-35 ចំនួន ៥២គ្រឿង ឲ្យប្រទេសន័រវេស ។ ក្រុង Oslo បានទទួល F-35 3គ្រឿង កាលពីខែ ១១/២០១៧ ។
នាឱកាសនោះលោក Trump បានលើកឡើងថា ៖ ចំណាយសម្រាប់កម្មវិធីផលិត F-35 បានលើសពីគំរោងឆ្ងាយណាស់ ហើយសន្យានឹងធ្វើការសន្សំសំចៃ “រាប់ពាន់លានដុល្លារ” តាមរយៈការពិភាក្សាជាមួយនាយកក្រុមហ៊ុន Lockheed Martin។
F-35 ត្រូវបានប្រមាណឃើញថា វាជាគំរោងការ “ទោល” ត្រូវចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រយោធាអាមេរិក។ ដោយឡែកចំពោះគ្រោងការណ៍នេះ បានចំណាយអស់ដល់ទៅ ៤០៦,៥ ពាន់លានដុល្លារឯណោះ៕ អាទិត្យ