Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បៀមទឹក​អង្ករ ៥​នាទី មាត់​ធុំក្លិន “​រ៉ាំរ៉ៃ​” នឹង​បាត់​ភ្លាម​មួយ​រំពេច​

មាត់​មាន​ក្លិន​មិនល្អ​តែង​ជួប​ជាទូទៅ​ចំពោះ​មនុស្ស​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ ។ មូលហេតុ​បង្ក​ជា​ស្ថានភាព​នេះ មួយផ្នែក​គឺ​ដោយសារ​អនាម័យ​ពុំទាន់​ត្រឹមត្រូវ មួយផ្នែក​ទៀត​ឥទ្ធិពល​ពី​ការប្រើប្រាស់​អាហារ​ផ្ទុក​សារជាតិ​រំញោច ។​

​ទោះបី​វា​មិន​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព តែ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ ធ្វើ​ឲ្យ​អ្នក​បាត់​ទំនុកចិត្ត​លើ​ខ្លួនឯង​ក្នុង​រស់នៅ​ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​នៅ​ជុំវិញ ។​

​សព្វថ្ងៃនេះ ក្រៅពី​វិធី​បំបាត់​ក្លិន​មាត់​ដោយ​ក្រូចឆ្មារ ខ្ញី ទឹកឃ្មុំ អំបិល​សមុទ្រ នោះ​ដំណោះស្រាយ​ពី​ទឹក​អង្ករ​ត្រូវបាន​មនុស្ស​ជាច្រើន​ពេញចិត្ត​ជាងគេ ។ របៀប​អនុវត្ត​គឺ​ងាយស្រួល​បំផុត អ្នក​គ្រាន់តែ​យក​អង្ករ​ច្របាច់​លាង​យក​ទឹក​២ (​ទឹក​ទី​១ តែង​ផ្ទុក​ធូលី​កខ្វក់ ហេតុនេះ​ត្រូវ​ចាក់ចោល​មិន​មិន​ប្រើប្រាស់​) បន្ទាប់​មកចាក់​ចូលក្នុង​កែវ​ឬ​ជ័រ​បិទ​គ្រប​ឲ្យ​ជិត​យកទៅ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​ដើម្បី​ប្រើប្រាស់ ។​

​មុនពេល​អនុវត្តតាម​វិធីសាស្ត្រ​នេះ ចូរ​អ្នក​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ស្អាត​ដោយ​ថ្នាំដុសធ្មេញ​ដូច​ធម្មតា រួចហើយ​យក​ទឹក​អង្ករ​មក​បៀម​ប្រមាណ ៣-៥​នាទី (​ក្នុងពេល​អនុវត្ត​គួរ​គួបផ្សំ​ប្រើ​អណ្តាត​ក្រលៀស​ឲ្យ​សព្វ​ក្រអូប​មាត់​) ។​

​សមាសធាតុ​ធម្មជាតិ ក្នុង​ទឹក​អង្ករ​មាន​ផ្ទុក​ច្រើន​គួរសម​នូវ​វីតាមីន PP រួម​នឹង​សារជាតិ​រ៉ែ​ចាំបាច់ ។ ដូច្នេះ​ព្យាយាម​ធ្វើ​១​ថ្ងៃ ២​ដង​នៅពេល​ព្រឹក និង​យប់​មុន​ចុ​ល​គេង​អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​យ៉ាង​លឿន ៕​ Hoverboards

 

×