ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ខែ វិច្ឆិកាឆ្នាំ២០២៤ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ កែសម្រួលលើទម្រង់និងគតិច្បាប់នេះកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ព្រមទាំងរដ្ឋសភាបានអនុម័តជាលើកទី២ដោយវិធីបោះឆ្នោតចំហកាលពីថ្ងៃទី២០ ខែវិច្ឆិកា ទាយប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖
ច្បាប់ ស្តីពី និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
មាត្រា១..ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៨/០០៤ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ត្រូវទុកជានិរាករណ៍។
មាត្រា២ ..ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរ ដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
មាត្រា៣..រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តរាល់នីតិវិធី និងកិច្ចការចាំបាច់នានាដើម្បីធានា ដល់ការដកខ្លួនជាស្ថាពរចេញពីកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
មាត្រា៤..ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី