Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សក្តានុពល​អេកូ​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់ការពារធម្មជាតិ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កំពុង​ត្រូវបាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​

បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម សេវាកម្ម​ទេសចរណ៍ និង​ក្រុមការងារ​ក្រសួង​បរិស្ថាន​កន្លងមក មាន​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​សម្រុកចូល​មក​ទស្ស​នា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ក្នុង​ស្រុក​វាល​វែង​ជាពិសេស​តំបន់​ឃុំ​អូរ​សោម​។​

​បើ​តាម​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​ទី​១២​មករា​នេះ បានឲ្យដឹងថា លោក យ៉​ត ស៊ីថា មន្ត្រី​ឧទ្យានុ​រ​ក្ស​ភ្នំ​សំកុស​ជា អ្នក​នាំ​ភ្ញៀវ​ទេសចរ​បាន​លើកឡើង​ថា ស្ទើរ ជា​រៀងរាល់ថ្ងៃ មាន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​ក្នុង​តំបន់ការពារធម្មជាតិ​ជា​ក្រុម​គ្រួសារ និង​ជា​ក្រុមចម្រុះ ជាតិ​សាសន៍ ក្នុងនោះដែរ​កន្លែង​ដែល​ចាប់អារម្មណ៍ បំផុត​គឺ​តំបន់​អូរ​សោម និង​ជួរ​ភ្នំក្រវាញ​ដែល​មាន ទេសភាព​ស្រស់ត្រកាល​ពោរពេញ​ដោយ​ធនធានធម្មជាតិ​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ លោក ប៉ាន់ មរកត បាន​លើកឡើង​ថា​មន្ទីរ​មាន​គម្រោង កែប្រែ​ជីវភាព​សហគមន៍​ដោយ​ការអភិវឌ្ឍន៍​អេកូ​ទេសចរណ៍ និង​រៀបចំ​ឲ្យមាន​ប្រព័ន្ធ​អេកូ​ទេសចរណ៍ ធម្មជាតិ​សំរាប់​ឲ្យ​ភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ ហើយ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ឲ្យ​ប្រែក្លាយ​ជា​មគ្គុ​ទេស​ទេសចរណ៍​នាំ​ភ្ញៀវ​ក្នុងព្រៃ និង​ជា​អ្នកការពារ​ភ្ញៀវ​ផងដែរ មិនតែប៉ុណ្ណោះ គ្រប់​ស្នាក់ការ​តំបន់ និង​សហគមន៍ តំបន់​ការពារ ធម្មជាតិ​នឹង​មាន​កន្លែង​ផ្តល់​ពត៌មាន ទេសចរណ៍ និង​មាន​សេវា​នាំ​ភ្ញៀវទេសចរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×